រថយន្ដ​ដឹក​ដី​បុក​ម៉ូតូ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​

863
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយ​រថយន្ត​ដឹក​ដី​បុក​ជាមួយ​ម៉ូតូ កាលពី​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​១២​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​លោក ទេស ប៊ុន​ថេ​ង មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមិថុនា មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ទ្រី​ម C125 ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ស្លាក​លេខ បាត់ដំបង 1D 7390 អ្នកបើកបរ​ឈ្មោះ សេង វិបុល អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ចារ​ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ជនរងគ្រោះត្រូវ​រថយន្ត​បង្ក​ថ​យន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ស្លាក​លេខ AT 18 3-0827 ជា​រថយន្ត​ដឹក​ដី​ធ្វើ​ថ្នល់ បុកបណ្ដាលឲ្យស្លាប់ភ្លាម។ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ​។​

​ប​ច្ច​ប្បន្ន​រថយន្ត​និង​ម៉ូតូ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ចំណែក​សព​ជនរងគ្រោះ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម