ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញធ្វើមាតុភូមិនិវត្ត ន៍មកដល់កម្ពុជាប្រកបដោយសុវត្តិភាព នារសៀលថ្ងៃទី ២៨ ខែ កញ្ញា ២០២២ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ និង ទស្សនកិច្ចផ្លូវការ នៅសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និង ចូលរួមពិធីបុណ្យសពថ្នាក់ជាតិ របស់ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលមានរយៈពេល ៨ថ្ងៃចាបើពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៨ ខែកញ្ញា ៕