​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meta លោក ម៉ាក ហ្សាក់​ឃើ​បឺក (Mark Zuckerberg)​មិនមែន​ជា​អ្នក​មាន​បំផុត​ម្នាក់​ក្នុងចំណោម​អ្នក​មាន​បំផុត​ទាំង​១០​របស់​អាម៉េរិក​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៥ ដោយសារ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​របស់​គាត់​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន​។​

​ស្ថាបនិក Facebook​វ័យ ៣៨ ឆ្នាំ​រូប​នេះ​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ជាង​ពាក់កណ្តាល ដែល​ស្មើនឹង ៧៦,៨ ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ខែ​កញ្ញា​ឆ្នាំ​មុន ដែល​នាំ​ឱ្យ​គាត់​ធ្លាក់​ពី​លេខ ៣ មក​លេខ ១១ ក្នុង​បញ្ជី Forbes 400 នៃ​អ្នកមាន​បំផុត​របស់​អាម៉េរិក​។​

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ហ្សាក់​ឃើ​បឺក​មានចំនួន ៥៧,៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា​។​

​នៅ​ខែ​តុលា ឆ្នាំ ២០២១ ក្រុមហ៊ុន Facebook បាន​ក្លាយ​ជា​ក្រុមហ៊ុន Meta ជា​ផ្លូវការ ខណៈ​មហាសេដ្ឋី​បច្ចេកវិជ្ជា​រូបនេះ​បាន​និយាយ​នៅពេល​នោះ​ថា​ក្រុមហ៊ុន​របស់​គាត់​នឹង​វិនិយោគ​យ៉ាងច្រើន​ក្នុង​​ការអភិវឌ្ឍ​ផ្នែក​មួយ​នៃ Metaverse ជា​អាណាចក្រ​ឌីជីថល ដែល​អាច​ចូល​ប្រើ​បាន​ជាមួយនឹង​ឧបករណ៍ VR ដែល​មនុស្ស​នឹង​ធ្វើការ​ងារ ទិញ​ទំនិញ និង​ធ្វើ​សកម្មភាព​កម្សាន្ត​នៅ​ថ្ងៃ​ណាមួយ​។​

​ក្រុមហ៊ុន​បាន​ប្រកាស​កាលពី​ដើមឆ្នាំ​នេះ​ក្នុងអំឡុងពេល​ការតេ​ទូរស័ព្ទអំ​ពី​ប្រាក់​ចំណូល​របស់​ខ្លួន​ថា ក្រុមហ៊ុន Reality Labs របស់ Meta បាន​ខាតបង់ ១០ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​ក្រុម​​ហ៊ុន ដែល​ឃើញ​តម្លៃ​ភាគហ៊ុន​របស់​ខ្លួន​ធ្លាក់ចុះ ៣៨ ភាគរយ​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ចុងក្រោយ​នេះ ក៏​ប្រឈម​មុខ​នឹង​ការ​ពិនិត្យពិច័យ​ខ្លាំង​ឡើង​ពី​សំណាក់​រដ្ឋាភិបាល​លើ​ផ្នែក​ជាច្រើន​ផងដែរ​។​

​នៅ​ថ្ងៃទី ២៨ ខែមិថុនា គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធបា​ន​ប្រកាសថា ខ្លួន​នឹង​រារាំង​ផែនកា​រទិញ​តម្លៃ​៤០០​លាន​ដុល្លារ​របស់ Meta លើ​ក្រុមហ៊ុន Within ដែល​បង្កើត​កម្មវិធី​សម្បទា​និម្មិត​ដ៏​ពេញនិយម​មួយ​ហៅថា Supernatural ដោយ​ហៅ​វា​ថា​ជា “​ការទិញ​ដោយ​ខុសច្បាប់​”៕

ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ហ្សាក់​ឃើ​បឺក​មានចំនួន ៥៧,៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា