ដោយៈសុផល/ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ជនបរទេសអាចយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបាន។
ប្រភពដដែលបានអះអាងថា ការដោះដូរនេះ តម្រូវឱ្យមានឯកសារមួយចំនួនដូចជា បណ្ណបើកបរដើមរបស់ប្រទេសនៃជនជាតិសាមី តែត្រូវបកប្រែជាភាសាអង់គ្លេស ឬបារាំង ដោយបញ្ជាក់ពីស្ថានទូត ឬស្ថានកុងស៊ុលនៃជនជាតិនោះ, លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង ១៥ថ្ងៃ, លិខិតបញ្ជាក់អាសយដ្ឋានបច្ចុប្បន្ន ចេញដោយមេឃុំឫចៅសង្កាត់, លិខិតបញ្ជាក់កាយសម្បទា និង រូបថត ៤x៦ ផ្ទៃពណ៌សចំនួន៣សន្លឹក។
ប្រភពដដែលបានបន្តថា ទាក់ទងនឹងតម្លៃសេវា ប័ណ្ឌបើកបរប្រភេទ ក មាន តម្លៃ៤០.០០០ រៀលនិងប្រភេទ ខ តម្លៃ ១២០.០០០ រៀល។
ប្រភពដដែលបានបន្តថា ជនបរទេសដែលធ្លាប់បានប្តូរយកបណ្ណបើកបរខ្មែរហើយហួសសុពលភាព នឹងត្រូវរងការពិន័យ ៥០០រៀលក្នុងថ្ងៃ។ N