​ដោយៈ​សុផល​/​ភ្នំពេញ​៖លក្ខខណ្ឌ​គួរ​យល់ដឹង​អំពី​”​ការកំណត់​ល្បឿន​បើកបរ​”​នៅលើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ គឺ​ល្បឿន​ទាប​បំផុត (​អប្បបរមា​)​និង​លឿន​បំផុត​(​អតិបរមា ) ។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា​៖​សម្រាប់​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បានកំណត់​ដូចខាងក្រោម​៖

– ល្បឿន ៦០​គ​.​ម – ១២០​គ​.​ម​/​ម៉ោង សម្រាប់​រថយន្ត​គ្រួសារ​/​ធុន​ស្រាល​
– ល្បឿន ៦០​គ​.​ម – ១០០​គ​.​ម​/​ម៉ោង រថយន្ត​ធុន​ធ្ងន់​មិនមាន​សណ្តោង​សឺ​ម៉ី​រ៉ឺម៉ក ឬ​ម៉ូតូ​500cc/27kW​ឡើងទៅ​
– ល្បឿន ៦០ – ៨០​គ​.​ម​/​ម៉ោង រថយន្ត​សណ្តោង​សឺ​ម៉ី​រ៉ឺម៉ក ឬ​សណ្តោង​យាន​ដំណើរ​កម្សាន្ត​

​ក្រសួង​សាធារណការ​បានឱ្យដឹង​ទៀតថា​៖​ករណី​មាន​ផ្លាកសញ្ញា​កំណត់​ល្បឿន​អតិបរមា អ្នកបើកបរ​ត្រូវ​អនុវត្តតាម ជា​កំហិត ជំនួស​ឱ្យ​គោលការណ៍​ខាងលើ​។​

​ករណី​ផ្លូវ​កោង​ច្រកចូល​ចំហៀង​ទៅ​ផ្លូវ​ល្បឿន​លឿន​អ្នកបើកបរ​ត្រូវបាន​កំណត់ឱ្យ​បើកបរ​ត្រឹមតែ​៤០​គ​.​ម​/​ម៉ោង​ប៉ុណ្ណោះ រួច​ទើបត្រូវ​បង្កើនល្បឿន​ដល់​៦០​គ​.​ម​/​ម៉ោង​។​
​ដោយឡែក​កន្លែង​ដែល​ចាំបាច់​ត្រូវ​បន្ថយល្បឿន ក៏ត្រូវ​បានដាក់​នូវ​គំនូស​រំ​ញ័រ​(Rumble Stripes) ដើម្បី​ដាស់តឿន​ដល់​អ្នកបើកបរ​ផងដែ​រ​។​

​សូម​ជម្រាបជូន​ផងដែរ​ថា​៖ “​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​” នឹង​បើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២៕ N