ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖ – ល្បឿន ៦០គ.ម – ១២០គ.ម/ម៉ោង សម្រាប់រថយន្តគ្រួសារ/ធុនស្រាល – ល្បឿន ៦០គ.ម – ១០០គ.ម/ម៉ោង រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ – ល្បឿន ៦០ – ៨០គ.ម/ម៉ោង រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត ក្រសួងសាធារណការបានឱ្យដឹងទៀតថា៖ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលើ។ ករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿនអ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ៤០គ.ម/ម៉ោងប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់៦០គ.ម/ម៉ោង។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។ សូមជម្រាបជូនផងដែរថា៖ “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕

Sep 28, 2022

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖

– ល្បឿន ៦០គ.ម – ១២០គ.ម/ម៉ោង សម្រាប់រថយន្តគ្រួសារ/ធុនស្រាល
– ល្បឿន ៦០គ.ម – ១០០គ.ម/ម៉ោង រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ
– ល្បឿន ៦០ – ៨០គ.ម/ម៉ោង រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត

ក្រសួងសាធារណការបានឱ្យដឹងទៀតថា៖ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលើ។

ករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿនអ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ៤០គ.ម/ម៉ោងប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់៦០គ.ម/ម៉ោង។
ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

សូមជម្រាបជូនផងដែរថា៖ “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕