យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីថ្ងៃអនុវត្ត គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ (គិតត្រឹមម៉ោង៣រសៀល) បង្ក្រាបបាន ៨៧ទីតាំង និងឃាត់ ខ្លួនមនុស្សចំនួន ១៥២នាក់ ។ នេះបើតាមការបញ្ជាក់របស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។