តាមរយៈការប្រឡងប្រណាំង”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខខណ្ឌ សម្បត្តិទី៦ គឺនឹងបានចូលរួមជួយលើកស្ទួយ ឱ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព គ្មានសំរាមធ្វើឱ្យការរស់នៅ ប្រកបដោយផាសុកភាព មានភាពថ្លៃថ្នូរ និងស៊ីវិល័យ ។នេះជាការថ្លែងបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី”ការប្រឡងប្រណាំងភូមិឃុំ សង្កាត់ មានសុវត្ថិភាព”ក្នុងក្របខ័ណ្ឌ លក្ខណៈសម្បត្តិទី៦ កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២២ ។