​ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​នៅ​ខែ តុលា នេះ​ដួង​រាសី​របស់ លោកអ្នក​បាន​ឆ្លង​ផុត​ដួង​រាសី​ស្រុតចុះ ហើយ​ឈានដល់​ខែ​ថ្មី​នេះដែរ ដំណើរ​ជីវិត​បានល្អ​ប្រសើរឡើង​វិញ ម្ល៉ោះហើយ​ធ្វើ​អ្វីៗ​ក៏​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​គាប់​បំណង​។​សម្រាប់​ថ្ងៃនេះ​វិញ​ការប្រកប​ការងារ​មាន​ភាពរលូន​ល្អ និង​ផល​សម្រេច​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ចាប់​តាំងតែ​ពី​ដើម ខែ កញ្ញា មកដល់​ចុងខែ​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នករ​លូន​ល្អ និង​មានការ​ជឿនលឿន​ទៅមុខ​ច្រើន​រឿង​មិន​ថា ជាការ​រកស៊ី​ជួញដូរ ប្រាក់កាស និង​រឿង​ផ្ទាល់ខ្លួន​ជាដើម​។​ថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​បើ​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លងកាត់​ផល​លំបាក​មុន​ទើប​ផល​ល្អៗ​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​។​ដូចជា​នៅពេលនេះ​លោកអ្នក​ជួប​បញ្ហា​ខ្លះៗ​យាយី ដំណើរ​ជីវិត​បន្តិច​ពិតមែនតែ​នៅពេល​ឆ្លង​ផុត​បញ្ហា​នេះ​ទៅ​ផ្លែផ្កា​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ និង ងាយ​មាន​ជម្លោះ​ឈានដល់​ការបាក់​បែក​ណាស់​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕

 

​ឆ្នាំខាល​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​អំឡុង​ពេលនេះ​បើ​ឃើញ​មានរឿង​រាវ ឬ​បញ្ហា​មិនល្អ​ចូលមក លោកអ្នក​មិនត្រូវ​យក​ខ្លួន​បៀត​ឡើយ​ពិសេស​រឿង​រាវ​អ្នកដទៃ​តែម្តង​។​ការប្រកប​ការងារ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​ធ្វើ​អ្វី​ដែលជា​រឿង​សំខាន់​ឬ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​កិច្ចការ​ផ្នែក​ខាងក្រៅ​ឡើយ​ពីព្រោះថា​ងាយ​រាំងស្ទះ និង​ជួប​បញ្ហា​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​អុកឡុក​យាយី​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ និង​ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​ទេ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​កំហឹង​ទល់​កំហល់​បានទេ ហើយ ត្រូវ​ចងចាំ​ពាក្យចាស់​ថា​៖” ការ​សន្សំ​សេចក្តីសុខ​គឺជា​ទ្រព្យធន ”​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​ធ្វើ​ការងារ​សំខាន់ៗ​មុន​ហើយ​ធ្វើ​ការងារ​ចាស់​ឱ្យបាន​រួចរាល់​ព្រោះថា​អាច​ផ្តល់​ផល​ល្អ​មកដល់​លោកអ្នក​យ៉ាងច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មានការ​ថយចុះ​ច្រើន ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​ដូច​បំណង​ប៉ុន្មាន​ទេ​។
សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​ថ្ងៃនេះ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​ភាគច្រើន​ត្រឡប់មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

 

ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​គ្រាន់​គាប់ប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួលលទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​មកវិញ​។​ចំពោះ​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។
រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ខែកញ្ញា​នេះ​ស្ត្រី​ទទួលរង​ការ​ហត់នឿយ តែ​បុរស​បែរជា​មិន​ទទួលផល​លំបាក​នោះ​ច្រើន​ឡើយ​។​សម្រាប់​ឆ្លង​ចូល​ខែតុលា​នេះ​ដួង​រាសី​ខែ​ធ្លាក់​ស្រុតចុះ ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ការ​រកាំរកូស​យាយី​ច្រើន​ចំពោះមុខ​។​នៅថ្ងៃនេះ​អ្វីដែល​មិនល្អ​នឹង​ប្រែប្រួល​មក​គាប់ប្រសើរ​វិញ​ជា​បណ្តើរៗ​តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ខាតបង់​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការចុះ​សម្រុង​គ្នា​ប៉ុន្មាន​ទេ​ពិសេស​ងាយ​កើត​ទំនាស់​សម្តី​ព្រោះតែ​ការមិន​យល់ចិត្ត​គ្នា​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។ នាពេលនេះ​លោកអ្នក​បាន​សុខកាយ​បន្តិច ប៉ុន្តែ​ផ្លូវចិត្ត​ជួប​ការលំបាក​ច្រើន ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​ជាការ​ប្រសើរ​បំផុត ។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​ការប្រកប​ការងា​រវិ​ញ​ទោះ​ដួង​រាសី​ថ្ងៃ​ល្អប្រសើរ​ក្តី ប៉ុន្តែ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​ការមិន​ប្រយ័ត្នប្រយែង​បាន​នោះឡើយ បើ​ពុំនោះ​ផល​លំបាក​ងាយ​ធ្លាក់​មកឱ្យ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​នៅ​សប្តាហ៍​នេះ​ឆ្លង​ចូល ខែ តុលា ដួង​រាសី របស់លោក​អ្នក​ដែល​ធ្លាប់តែ​ឡើង​ខ្ពស់ បាន​ត្រឡប់មក​ធ្លាក់​ស្រុតចុះ​វិញ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ស្ថានភាព​រកាំរកូស​ច្រើន​យាយី​។​ការប្រកប​ការងារ​មាន​បញ្ហា​ប្រទាំង​ប្រទើស​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បង្កជម្លោះ ឬ លោភលន់​អ្វី​ឡើយ​បើ​ពុំនោះ​ទេ​ផល​អាក្រក់ៗ​អាច​នឹង​កើត​មានបាន​គ្រប់ពេល​ទាំងអស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត ហើយ ងាយ​ថយក្រោយ​ណាស់​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ជួប​ភាព​តានតឹង​ផ្លូវចិត្ត​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង ហើយ​ឱ្យ​គិតដល់​ផលប៉ះពាល់​ដល់​ខែក្រោយ​បន្តទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម ហើយក៏​មានការ​រីកលូតលាស់​ទៅមុខ​ឥតមាន​ព្រួយបារម្ភ​នោះដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ឱ្យ​ប្រ​យ័​តុ្ន​ពេលវេលា​ម៉ោង ៩,០០-១០,៥៩​វិនាទី​ព្រឹក​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ចូរ​ប្រយ័ត្ន​ឧ​ប្ប​តិ្ត​ហេតុ​យាយី​។​ចំពោះ​ការប្រកប​ការងារ​ច្រើនតែ​ពុំ​សូវ​មានការ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គេ​ទម្លាក់កំហុស​ឱ្យ​ថែមទៀត​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕