ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ ២០២២ នេះបានអញ្ជើញបើក «វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្សលើកទី ៦ » វេទិកានេះនឹងប្រារព្ធធ្វើឡើងនៅសាលសន្និសីទនិងពិព័ណ៌ជ្រោយចង្វារាជធានីភ្នំពេញ ។

វេទិកានេះធ្វើឡើងក្នុងគោលបំណង៖ដើម្បីលើកកម្ពស់សារៈសំខាន់នៃវេទិកាអន្តរសា សនានៅព្រះរាជាណាចក្រកម្ពុជាដែលបង្ហា ញពីភាពសុខុដុមនៃសាសនានៅក្នុងព្រះរា ជាណាចក្រកម្ពុជានាំមកនូវសន្តិភាពជាតិការគោរពសិទ្ធិមនុស្សសេចក្តីថ្លៃថ្នូរនិងភាពរីកចម្រើនរបស់មនុស្សជាតិនិងដើម្បីបង្ហា ញពីតួនាទីដ៏សំខាន់របស់ថ្នាក់ដឹកនាំសាស នាទាំងឡាយក្នុងការផ្សព្វផ្សាយអប់រំនិងផ្ត ល់ចំណេះដឹងដល់ប្រជាពលរដ្ឋអំពីសីល ធម៌ក្នុងការរស់នៅជៀសវាងការរំលោភបំពានអំពើជួញដូរកេងប្រវ័ញ្ចគ្រប់រូបភាព លើមនុស្សផងគ្នានិង ជួយណែនាំឲ្យចូលរួមបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងឈានទៅលុបបំបាត់អំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើបគួរឲ្យស្អប់ខ្ពើម ។

វេទិកាអន្តរសាសនាលើកទី៦ឆ្នាំ ២០២២ ប្រព្រឹត្តទៅក្រោមប្រធានបទ “សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស ” ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិ ស័ទបំណងល្អ ប្រូតេស្តង់និងអ្នកជំនឿផ្សេង ៗទៀតព្រមទាំងតំណាងអង្គការជាតិ-អន្តរ ជាតិមួយចំនួនដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាប្រមាណ ១,៥០០អង្គ/នាក់ ៕