ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាគណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតដល់ចប់ បានអនុវត្តន៍យ៉ាងត្រឹមត្រូវនូវគោលនយោបាយសុដុមជាតិសាសន៍ និង សាសនា ដែលផ្ដល់ឱកាសដល់គ្រប់សាសនាទាំងអស់អាចរួមរស់នៅជាមួយគ្នាដោយមានគោលដៅឆ្ពោះ ទៅមុខទាំងអស់គ្នា ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះនៅក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជាធ្វើជាគោលដៅ ប្រព្រឹត្តអំពើជួញដូរមនុស្ស”នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា។ សម្តេចមានប្រសាសន៍ថាថ្ងៃនេះយើងសង្កេតឃើញនូវវត្តមាននៃគ្រប់សាស នាធំៗនៅកម្ពុជាដែលរួមមានព្រះពុទ្ធសាសនា , ឥស្លាមសាសនា​,និងគ្រិស្ដសាសនាអង្គុយជាមួយគ្នា ។

សម្ដេចតេជោមានប្រសាសន៍ថា៖ «គណបក្សប្រជាជនតាំងពីដើមរហូតដល់ចប់អនុវត្តន៍យ៉ាងត្រឹមត្រូវនូវគោលនយោបាយជាតិសាសន៍និងសាសនាដែលផ្ដល់ឱកាសឲ្យគ្រប់សាសនាទាំងអស់អាចរួមរស់នៅជាមួយគ្នាដោយមានគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា។ ការខុសគ្នានៃជាតិសាសន៍និងសាសនាមិនមែ នជាឧបសគ្គរារាំងនូវដំណើរការអភិវឌ្ឍប្រទេសជាតិនោះទេ នេះជាអ្វីដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ដែលនៅប្រទេសខ្លះដែលគេចាត់ទុកថាជាប្រទេសគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យគ្រាន់តែការ ជួបមុខសាសនាមួយនិងសាសនាមួយឬសាសនាតែមួយនិកាយខុសគ្នា គេអាចមានការប្រើហិង្សាដាក់គ្នា។ប៉ុន្តែសម្រាប់កម្ពុជាយើងនៅទីនេះគឺបង្ហាញច្បាស់ហើយព្រះពុទ្ធសាស នាយើងមានមហានិកាយ និង ធម្មយុត្តិ ក៏អាចនៅជាមួយគ្នាបាន ,ឥស្លាមសាសនាក៏មាននិកាយច្រើន ,គ្រឹះសាសនាក៏មាននិកាយច្រើន ការខុសគ្នាខាងនិកាយក្តី ការខុសគ្នា អំពីជាតិសាសន៍ និងការខុសគ្នារវាងសាសនានិមួយក្តីមិនមែនជាឧបសគ្គរារាំងគោលដៅរួមរបស់យើងនោះទេ »។

សម្តេចតេជោបន្តថា៖ឥឡូវនេះរាជរដ្ឋាភិបាលក៏ត្រូវការការចូលរួមពីគ្រប់សាសនាដើម្បីចូលរួមទប់ស្តាត់អំពើជួញដូរមនុស្សនៅកម្ពុជាផងដែរ ៕