កាប​អុ​ប​ទិ​ក និង​កាប​ស្ពាន់

1865
ចែករម្លែក

ដោយ​: ក្រុមហ៊ុន / ភ្នំពេញ​: ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កាន់តែ​ខ្ពស់​របស់​អតិថិជន ដែល​ប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណិ​ត WiFi អំពី​ល្បឿន​និង​សេវាកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវតែមាន​ការផ្លាស់ប្តូ​រ​ថ្មី​អំពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​គុណភាព​ផងដែរ​។ ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមកនេះ​បច្ចេកវិជ្ជា​ខ្សែកាប​អុ​ប​ទិ​ក (FTTH) កំពុង​ប្រើប្រាស់​ជាទូទៅ​និង​ជំនួស​ដោយ​កាប​ស្ពាន់​(ADSL)​។ ដូច្នេះ​, អតិថិជន​គួរតែ​ដឹងថា​តើ​ពិតប្រាកដ​នៃ​បច្ចេកវិទ្យា​មួយណា​ដែល​សម​សមស្រប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​នាពេល​អនាគត​?​មាន​អ្នកអាន​ជាច្រើន​នាក់​ជា​អ្នកប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​WiFi​អស់​រយៈកាល​ជា​យូរ​ឆ្នាំ​មកហើយ​បាន​អោយយោបល់​ថា គួរតែ​ប្រើប្រាស់​ខ្សែកាប​ស្ពាន់​ជាជាង​ប្រើ​ខ្សែកាប​អុ​ប​ទិ​ក​វិញ​។

ខាងក្រោម​នេះ​គឺជា​ការប្រៀបធៀប​ដើម្បី​បញ្ជាក់​ពី​អំពី​ការអះអាង​ខាងលើ​៖
1.​ប្រសិនបើ​អ្នក​ចូលចិត្ត​ទស្សនា​ខ្សែភាពយន្ត (Video), ឈុត​វីដេអូ​ខ្លី (Video Clip) ដែលមាន​គុណភាព​ទាប​ក្រោម HD និង​ចូល​ចិត្តការ​អង្គុយ​រង់ចាំ​ច្រើន​ម៉ោង​ដើម្បី Download វីដេអូ​; ខ្សែ​អុ​ប​ទិ​ក​មិនមែនជា​ជម្រើស​ល្អ​ទេ​។ ដោយសារតែ​ល្បឿន​អតិបរមា​នៃ​ខ្សែកាប​អុ​ប​ទិ​ក FTTH មាន​ល្បឿន 10 Gbps, លឿន​ជាង 500 ដង​ធៀប​នឹង​ខ្សែកាប​ស្ពាន់ ADSL (​អតិបរមា​20Mbps); ខ្សែភាពយន្ដ​ប្រើប្រាស់​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​កមាន​គុណភាព​ខ្ពស់ HD (Full HD) មាន​ស្ថេរភាព​ខ្ពស់​និង​មិនមាន​ភាព​រញ៉េរញ៉ៃ​, យឺត​ផ្ទុយ​ពី​ខ្សែកាប​ស្ពាន់​។

​ប្រភេទ​កាប​ស្ពាន់ (​ខាងឆ្វេង​ដៃ​) និង​កាប​អុ​ប​ទិ​ក (​ខាងស្តាំ​ដៃ​)

2.​សន្ម​ត់​ថា​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ការចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​, ការសម្ងាត់​របស់ខ្លួន​អ្នក​ជូន​ដល់​អ្នកដទៃ ប៉ុន្តែ​អ៊ីនធឺណិត​ខ្សែកាប​អុ​ប​ទិ​ក​មិនអាច​ដូចនេះ​ទេ ពីព្រោះ​អ៊ីនធឺណិត​ខ្សែកាប​អុ​ប​ទិ​ក​ប្រើប្រាស់​ជា Optical Signal ដែល​មិនអាច​លួច​យក​ព័ត៌មាន​បានឡើយ​។ ខ​ណះ​ពេលដែល​ខ្សែកាប​ស្ពាន់​ប្រើប្រាស់​ជា Electrical Signal ដែល​អាចធ្វើអោយ​រាល់​ព័ត៌មាន​ទាំងអស់​អាច​ត្រូវបាន​បង្ហាញ​ប្រសិនបើ​មាន​មនុ​ស្សមាន​ចេតនា​ចង់​លួច​។​

3.​ក្នុងករណី​អ្នក​ដែលជា​មនុស្ស​មិន​ចូលចិត្ត​ការប្រើប្រាស់​សេវាកម្ម downlink/uplink ដែលមាន​គុណភាព​ខ្ពស់​ដូចជា​ការ Live stream, video conference, លេង​ហ្គេម 3D online… ដូចនេះ​ខ្សែកាប​អុ​ប​ទិ​ក​នឹង​ធ្វើអោយ​អ្នកខកចិត្ត ពីព្រោះ ខ្សែកាប​អុ​ប​ទិ​កមាន​លក្ខណៈ​សមស្រប​ចំពោះ​សេវាកម្ម​ទាំងនេះ​ដោយសារតែ​ល្បឿន​ខ្ពស់​នៃ​ការទាញយក​និង​ការ​បង្ហោះ​ដែល​អាច​បត់បែន​ទុកចិត្តបាន​។ ផ្ទុយ​ពី​កាប​ស្ពាន់​ដែល​ត្រូវ​បានកំណត់​ចំពោះ​ល្បឿន​នៃ​ការទាញយក / និង​ផ្ទុក​ឡើង​នៅក្រោម 1 Mbps ដែល​មិនអាច​បំពេញ​តាម​តម្រូវការ​រាល់​ប្រភេទ​សេវាកម្ម​ដូចខាងលើ​។​

​ខ្សែកាប​អុ​ប​ទិ​ក​អនុញ្ញាតិ​ល្បឿន​អតិបរិមា 10Gbps

4.​ប្រសិនបើ​អ្នក​ចង់​បង់ប្រាក់​ឬ​ចំនាយ​ទូទាត់​ថ្លៃ​ភ្លើង​អោយរ​ដ្ឋ​ច្រើន ដើម្បីអោយ​រដ្ឋ​កើន​ចំណូល​ខ្សែកាប​ស្ពាន់​អាចជួយ​អ្នក​បាន ដោយសារតែ​ខ្សែកាប​អុ​ប​ទិ​ក​ប្រើប្រាស់​ថាមពលអគ្គីសនី​តិចជាង និង​មិន​ងាយ​ដាច់​ឬ​មាន​បញ្ហា ដែល​ខ្សែកាប​អុ​ប​ទិ​ក​ធ្វើអោយ​ការប្រើប្រាស់​ថាមពល អ​គ្កី​ស​នី​តិច​ជា​អ្នក​ដែល​ប្រើប្រាស់​ខ្សែកាប​ស្ពាន់​។​

5.​នៅ​កម្ពុជា​ប្រសិនបើ​អ្នក​ចង់​ចុះឈ្មោះ​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត​WiFi​ដើម្បី​ប្រើប្រាស់​, ឃើញថា​នៅតែមាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​ជាច្រើន​ដែល​នៅតែ​ផ្តល់​សេវាកម្ម​ខ្សែកាប​ស្ពាន់ ហួស​សម័យ​រហូតមក​ដល់ពេលនេះ​។ អ្នក​អាច​នឹង​រកឃើញ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​សេវាកម្ម​ខ្សែកាប​អុ​ប​ទិ​ក​មួយចំនួន​ដែល​អាច​ផ្គត់ផ្គង់​បាន​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​បាន​។ ដែល​អាចអោយ​អ្នកមាន​ជំរើស​តិចជាង​មុន​ក្នុងការ​ជ្រើសរើស​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត WiFi អុ​ប​ទិ​ក​ដែល​លោកអ្នក​គិតថា​អាច​ទុកចិត្តបាន​។​

​ជាមួយនឹង​ការប្រៀបធៀប​ខាងលើនេះ អតិថិជន​គួរតែមាន​ការវាយតម្លៃ​និង​ការពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន​នៅពេល​ជ្រើសរើស​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត​WiFi​។ អតិថិជន​អាច​បន្ត​ប្រើប្រាស់​សេវាកម្ម​ជាមួយ កាប​ស្ពាន់​ដូច​សព្វថ្ងៃនេះ​ក៏បាន ឬក៏​ផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់​សេវាកម្ម​កាប​អុ​ប​ទិ​ក​ជាមួយ​ជំរើស​ជាច្រើន​សំរាប់​កញ្ចប់​សេវាកម្ម និង​មានតម្លៃ​ខុសៗ​គ្នា​ព្រម​ជាមួយនិង​ជម្រើស​ល្បឿន​លឿន​នាពេល​ឥឡូវនេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម