ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យថា ផ្លូវដែលរងគ្រោះនិងខូចខាតទឹកជំនន់និងជំនន់ទឹកភ្លៀងប្រវែងជាង១២.៥០០ម ។មាននៅ៤ស្រុក /ក្រុង

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឱ្យដឹង នៅថ្ងៃទី២៩ ខែកញ្ញា នេះថា: ទិន្នន័យផ្លូវខូចខាត ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង មានប្រវែងជាង ១២.៥០០ ម៉ែត្រ នៅក្នុង ៤ ស្រុក ក្រុង ដូចជា នៅស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ពីផ្លូវ ដែលគ្រប់គ្រងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូន មានចំណុចកំណាត់ផ្លូវជាតិលេខ៥៩ , លេខ៥៨ ប្រភេទ AC នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងនៅភូមិអូរអំពិល ភូមិបន្ទាយទី២ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ចំណុចកំណាត់ផ្លូវខេត្តលេខ២៦៨A នៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
ចំណុចកំណាត់ផ្លូវខេត្តលេខ២៦៨A នៅភូមិគោករំចេក ភូមិគោកក្រោល ភូមិមាត់ស្រះ នៃឃុំស្រះជីក និងនៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ។

លោក សុក ចាន់ថា បានបន្តថាៈ មកទល់ពេលនេះ ចំណុចខ្លះ ទឹកបានស្រក ប៉ុន្តែកន្លែងខ្លះ ទឹកមិនទាន់ស្រកនៅឡើយ ហើយក៏មិនទាន់បើកឱ្យរថយន្តធុនធំ គ្រប់ប្រភេទ ឆ្លងកាត់នៅឡើយ។ រីឯផលប៉ះពាល់ និងខូចខាត នឹងត្រូវវាយតម្លៃ និងស្នើគម្រោងជួសជុល នៅពេលក្រោយ៕ V / N