កំពុងតែ​ឈរ​លក់​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនបាន

1019
ចែករម្លែក

​ដោយ : សាវ​រក្ស​ / ​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​ស្ទឹងមានជ័យ​៣​ឃាត់​ខ្លន​ជនសង្ស័យ​ម្នាក់ ​ដែល​កំពុងតែ​ចែកចាយ​ថ្នាំញៀន ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​២៩ ​ខែមិថុនា ​ឆ្នាំ​២០១៨​ ស្ថិតនៅ​ចំណុច​ផ្លូវលំ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។

​ជនសង្ស័យ​ឈ្មោះ ហូ សុជាតា (​ហៅ​ស្វិត​)​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​ជួយ​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។

​បើតាមការឲ្យដឹងពី​លោក ឯម ភា​រី នាយ​ប៉ុ​ស្តិ៍ស្ទឹងមានជ័យ​៣​កម្លាំង​បាន​លុះ​ល្បាត​នៅក្នុង​មូលដ្ឋាន​មកដល់​ចំណុច​ផ្លូវលំ ​ភូ​​មិ​ដំណាក់​ធំ​៣ ​សង្កាត់​ស្ទឹងមានជ័យ​៣ ​បាន​ជួប​ជាមួយនិង​ជនសង្ស័យ​ដែល​កំពុងតែ​ឈរ​នៅលើ​ផ្លូវ​មានការ​សង្ស័យ​បាន​ឃាត់ខ្លួន​ត្រួត​ពិ​ន្យិ ​បាន​ប្រទះឃើញ​មាន​ក្រាម​ស​ថ្លា​(​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់​ថង់​តូច​កាន់​នៅក្នុង​ដៃ​ ហើយ​បាន​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ប៉ុស្ត៍នគរបាល​ស្ទឹងមានជ័យ​៣​តែម្តង​។

​ក្រោយពី​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ ​រួច​បាន​កសាង​សំណុំរឿង​បញ្ចូនទៅ​កាន់​អធិកា​ដ្ឋា​ន​នគរបាល​ខ​ណ្ខ​មានជ័យ ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម