យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាខេត្តព្រះសីហនុបានឲ្យដឹងថាជនរងគ្រោះជាជាតិចិនចំនួន៤១នាក់ ដែលជួបហេតុការណ៍លិចទូកត្រូវបានជួយសង្គ្រោះ និងរកឃើញគ្រប់ចំនួនហើយ ដោយក្នុងនោះកម្ពុជាសង្គ្រោះ និងរកឃើញចំនួន២៤នាក់(ស្លាប់០៣នាក់)និងវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៧នាក់(ស្លាប់០៨នាក់)។
ដូចនេះជនជាតិចិនរងគ្រោះដោយលិចទូកចំនួន៤១នាក់មានជីវិតរស់នៅសរុប៣០នាក់និងអ្នកស្លាប់សរុបចំនួន១១នាក់៕