ដោយៈសុក្ខារិន/ពោធិ៍សាត់:លោក ជាវ តាយ អភិបាលខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តនិងអាជ្ញាធរស្រុកបាននាំយកអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋដេលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៦៥គ្រួសារ រស់នៅក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ។

ក្នុងឱកាសនោះជូនអំណោយកាលពីរសៀលថ្ងទី២៩ខែកញ្ញាលោកអភិបាលខេត្តបាននាំយកប្រសាសន៍សាកសួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្ដាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ជាមួយនឹងការរំលឹកឱ្យប្រុងប្រយ័ត្នថែរក្សាសុខភាពឱ្យបានល្អ។
អំណោយដែលចែកជូនមាន អង្ករ មី និងទឹកត្រី១ ៕សរន