ដោយៈ សុផល / ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកឱ្យយានយន្តចាប់ផ្ដើមធ្វើចរាចរណ៍ ចេញ-ចូលសាកល្បង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយឥត គិតថ្លៃ រយៈពេលមួយខែ ចាប់ពីម៉ោង ៧ព្រឹក តទៅ នៅគ្រប់ច្រកចេញ-ចូលទាំងអស់ ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ច្រកទាំងប្រាំបីនេះ រួមមាន៖ ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣។ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦។ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ៤៣។ច្រកទី៤ ត្រែង ត្រយឹង គីឡូម៉ែត្រ៧៦។
ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ១១៤។ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ១៣៥។ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ១៧២ ។ច្រកទី៨ ព្រះសីហនុគីឡូម៉ែត្រ ១៨២៕/V/សរន