ដោយៈតារារិទ្ធ / សៀមរាបៈ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរ តាមឧទ្ធម្ភាគចក្រពិសេស ពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញ ពីតំបន់ប្រាសាទអង្គរ ទៅតាំងទីលំនៅ នៅតំបន់រុនតាឯក ។ ដំណើរនេះគឺជាផ្នែកមួយ នៃបេសកកម្មការពារតំបន់ប្រាសាទអង្គរ ដែលជាបេតិកភណ្ឌពិភពលោក ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរនៅក្នុងផេកហ្វេសបុកផ្លូវការរបស់សម្តេចថាៈ “ដំណើរដ៏វែងឆ្ងាយដែលគ្មានពេល ឈប់សម្រាក បានក្លាយជាទម្លាប់ តាំងពីអាយុតិច រហូតអាយុច្រើន។ ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើ ដោយខានមិនបាន។ ភ្នំពេញ ញូវយ៉ក ឡាហាវ៉ាន តូក្យូ ភ្នំពេញ សៀមរាប ប្រើរយៈពេល ១០ ថ្ងៃ ចម្ងាយរាប់មុឺនគីឡូម៉ែត្រ ជាមួយការងារយ៉ាងច្រើន។ នឿយកាយ តែសប្បាយចិត្ត ព្រោះបានធ្វើ ការបំរើជាតិនិងប្រជាជន។”

តាមគ្រោងនៅព្រឹកថ្ងៃទី១ ខែតុលា សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ដែល​បានចាប់ឆ្នោតទៅ រស់នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕/V