ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​កន្លែង​យីហោ​លីវ​តាន​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាងខ្លាំង​បណ្តាលឱ្យ​រង​ការខូចខាត​និង​សម្ភារ​ទាំងស្រុង​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី ៣០ ខែកញ្ញា នៅ​ភូមិ​ព្រៃ​កេះ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​មានកម្ម​ករ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ប៉ា​រ៉ែត​ភ្លើង​ព្រមទាំង​ភ្ញាក់ផ្អើល​ដល់ កម្មករ​ដទៃទៀត​បាន​នាំគ្នា​រត់ចេញ​ពី​អគារ​ដែល​ឆេះ​នោះ​។​

​ប្រភព​ដដែល​បាន​បន្តថា​អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​ខូចខាត​ដូចជា អគារ​មួយ​ខ្នង​ទំហំ​៩៥​ម៉ែត្រ​គុណ​នឹង​៥៤ ម៉ែត្រ ធ្វើ​អំពី​ដែក​ប្រក់ស​ង្ក័​សី​,​ឆេះ​ម៉ាស៊ីនដេ​ចំនួន​៣០០​គ្រឿង​និង​សម្ភារ​ជាច្រើន​ទៀត​មិនទាន់​ដឹង​ចំនួន​ច្បាស់​។​​សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ​នៃ​អគ្គិភ័យ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​៕​សរន​ / N