ដោយ:គង់ហេង/កំពង់ចាម៖ ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សាដែលនឹងប្រព្រឹត្តនៅថ្ងៃចន្ទ១៥កើតខែអស្សុជឆ្នាំខាលចក្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១០ខែតុលាឆ្នាំ២០២២ខាងមុខនេះរដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក ង ខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រពណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម។ នេះជាការប្រកាសឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅ ថ្ងៃទី៣០ខែកញ្ញានេះក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំទូកងនៅក្នុងក្រុងកំពង់ចាមនាសាលាខេត្ត។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា នៅក្នុងពិធីប្រណាំងទូកងខ្នាតអន្តរជាតិនោះ ក្រៅពីមានការចូលរួមពីទូកងក្នុងខេត្តកំពង់ចាមក៏មានការចូលរួមពីទូកងល្បីៗជាគ្រឿងមកពីខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រ និងឧបត្ថម្ភការផ្សាយបន្តផ្ទាល់ ពីលោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទស្សនាទូទាំងប្រទេស។

លោកបានបន្តថាក្រោយពីចប់ពិធីប្រណាំងទូកង គឺបន្តទៅពិធីតាំងពិពណ៌ភូមិមួយផលិតផលមួយ ជាច្រើនរយស្តង់, ពិធីបាញ់កាំជ្រួច និងពិធីបណ្តែតប្រទីប ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែតុលាខាងមុខនេះ៕សរន / N