​ពលរដ្ឋ​ជាង​៣០០​នាក់​ទិញ​ដី​ខ្យល់​ពី​ក្រុមហ៊ុន ជេ​ម​ខេ​ម ប្រមូល​ផ្តុំគ្នា​ដង្ហោយ​រក​អ្នក​ជួយ​

1563
ចែករម្លែក

ដោយៈ​ចាន់តូ / ភ្នំពេញៈ ក្រុមហ៊ុន ទិញ​លក់​អចលនទ្រព្យ ជេ​ម ខេ​ម បុរី​ភូមិ​ខ្ញុំ ដែល​ប្រជាពលរដ្ឋ​រាប់រយ​នាក់​អះអាងថា ជា​ក្រុមហ៊ុន​បោកប្រាស់​លក់​ដី​ខ្យល់​ព្រោះ ដល់ពេល​ត្រូវបាន​សាងសង់​លំនៅដ្ឋាន បែរជា​គ្មាន​ដី​ទៅវិញ​។​ពួកគេ ម្នាក់ៗ​អស់​រាប់ រយ ពាន់ ដុល្លា ដោយសារ ក្រុមហ៊ុន​មួយ​នេះ ។​

​ក្រុមហ៊ុន ជេ​ម ខេ​ម បុរី​ភូមិ​ខ្ញុំ​មាន​ទីតាំង​ស្ថិតនៅ ភូមិ​គោក​រមៀត ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មាន​នាយក​ក្រុមហ៊ុន លោក ប៊ុណ្ណ​ច័ន្ទ គ្រឹះ​ស្នា អាយុ​៥៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ ១៤Eo ផ្លូវ​លេខ​១៩៩ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ។​

​តាម​ពលរដ្ឋ​ម្នាក់​ឈ្មោះ​នាង វុទ្ធី ក្នុងចំណោម​ពលរដ្ឋ រងគ្រោះ​ជាង​៣០០​នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា ដី​របស់​ក្រុមហ៊ុន​ខាងលើ មាន​លោក ប៊ុណ្ណ ច័ន្ទ​គ្រឹះ​ស្នា ជា​នាយក​ក្រុមហ៊ុន បាន​បើក​លក់ ដីឡូត៍ នៅក្នុង​ភូមិ​គោក​រមៀត ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ​។ តម្លៃ​ទៅតាម​ខ្នាត ។​តាម​ទីតាំង ចាប់ពី​ជាង​៩០០​ដុល្លារ រហូតដល់​ជាង​ពីរម៉ឺន​ដុល្លារ​ក្នុង​មួយ​ប្លង់ អាស្រ័យ​លើ​ជម្រើស​អតិថិជន​ចង់បាន ។​លោក ប៊ុណ្ណ ច័ន្ទ គ្រឹះ​ស្នា បើក​គម្រោង​លក់ ជូន​អតិថិជន ប្រជាពលរដ្ឋ ក៏ប៉ុន្តែ អ្វី​មិន​នឹកស្មាន​ដល់ លុះ​ពេលដែល ពលរដ្ឋ​ទិញ​ដី​នោះ​ហើយ ជា​តម្រូវការ របស់គាត់​គឹ​សាងសង់​លំនៅដ្ឋាន ដើម្បី​ទៅ​រស់នៅ បែ​ជា​មិនមាន​។ រក​មិនឃើញ​និង ត្រូវបាន​អ្នកផ្សេង អះអាងថា ជា​ដី​របស់គេ​ទេ​។ ជេ​ម ខេ​ម ឯណា​មក​នៅទីនេះ គ្មានទេ​? ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទិញ ចាប់ផ្តើម​បញ្ឈរភ្នែក ក្រោយ​ចំណាយលុយ​ទិញ​ហើយ បែរជា​ក្រុមហ៊ុន​គ្មាន​ដី​ឲ្យ​ទៅវិញ​។​មានការ​ផ្ទុះ​ជា​រឿង​ជ្រួលច្របល់ នាំគ្នា ទៅ​សាក​សូរ តវ៉ា ដល់​ក្រុមហ៊ុន ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។ លើកគ្នា​ទៅ​សួរ ដល់ លំនៅដ្ឋាន លោក​អគ្គនាយក​ក្រុមហ៊ុន ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា នៅផ្ទះ​លេខ ១៤Eo ផ្លូវ​លេខ​១៩៩ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ច្រើនលើកច្រើនសារ​មក​ហើយ តែ​មិនមាន​លទ្ធផល​ដោះ​បន្ទុក​។ ម្តងថា​ចាំ​សង ថ្ងៃនេះ​។ ម្តងថា​ចាំ​សង​ថ្ងៃនោះ ភូត ភរ បោកប្រាស់ របស់ ជេ​ម ខេ​ម អូសបន្លាយ​ពេល​រហូត​មកដល់ពេលនេះ​នៅតែ​អត់​បានទទួល​សំណង​ដដែល ។​

​ពលរដ្ឋ​បន្តទៀតថា ដោយសារ​មិនមាន​ការដោះស្រាយ​រាល់​សំណង​ទៅ​ឲ្យ​ពលរដ្ឋ ក្នុងករណី​លក់​ដី​ខ្យល់ របស់​ជេ​ម ខេ​ម​នោះ ទើប​នៅ​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ជាង​៣០០​នាក់ នាំគ្នា​យក​ញត្តិ​ស្វែងរក​ដំណោះស្រាយ ទៅ​ដាក់ជូន​នៅ​សាលាស្រុក​កណ្តាលស្ទឹង ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​ស្នើសុំ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ។​ ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ង​៣០០​គ្រួសារ​ សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​មេត្តាជួយ​អន្តរាគមន៍ ​ឬ​មាន​វិធាន​ដល់​ក្រុមហ៊ុន ជេ​ម ខេ​ម រឿង​លក់​ដី​ខ្យល់​ឲ្យ​ប្រជាពលរដ្ឋ​ផង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម