លោក អ៉ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមក្នុងសម័យប្រជុំលើកទី៦៦ នៃសន្និសីទអន្តរជាតិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (The 66th IAEA General Conference) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងវីយែន សាធារណរដ្ឋអូទ្រីស សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ជាវេទិកាពិភាក្សាដល់មន្រ្តីជាន់ខ្ពស់ដែលជាតំណាងពីបណ្តាប្រទេសសមាជិក និងមិនមែនសមាជិក ព្រមទាំងអង្គការតំបន់ និងអន្តរជាតិនានា ពាក់ព័ន្ធនឹងការងារថាមពលបរមាណូ សុវត្ថិភាព សន្តិសុខ និងការការពារសុវត្ថិភាពនុយក្លេអ៊ែរ៕

Sep 30, 2022

លោក អ៉ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមក្នុងសម័យប្រជុំលើកទី៦៦ នៃសន្និសីទអន្តរជាតិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (The 66th IAEA General Conference) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងវីយែន សាធារណរដ្ឋអូទ្រីស

សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ជាវេទិកាពិភាក្សាដល់មន្រ្តីជាន់ខ្ពស់ដែលជាតំណាងពីបណ្តាប្រទេសសមាជិក និងមិនមែនសមាជិក ព្រមទាំងអង្គការតំបន់ និងអន្តរជាតិនានា ពាក់ព័ន្ធនឹងការងារថាមពលបរមាណូ សុវត្ថិភាព សន្តិសុខ និងការការពារសុវត្ថិភាពនុយក្លេអ៊ែរ៕