ជនសង្ស័យ​ពីរ​នាក់​លួច​កាច់​សោក​ម៉ូតូ​មិន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រមខ្លួន​

1428
ចែករម្លែក


ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ឡោម​ព័ន្ធ​នាំគ្នា​ត្រួត​វាយ​យ៉ាង​ចាស់ដៃ បន្ទាប់ពី​ធ្វើ​សកម្មភាព លួច​កាច់​សោក​ម៉ូតូ​មិនបាន​សម្រេច រួច​ទើបបាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​២​។ ហេតុការណ៍​កើត​ឡើ​កាលពី​ម៉ោង​៦​និង​០៥​នាទី ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ម្តុំ​ស្តុ​ប​កៃ​ដាយ តាម​បណ្តោយ​ផ្លូវ​លេខ​២០៥ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១.​ឈ្មោះ ថា វិ​ន ភ័​ត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​មិន​ពិតប្រាកដ និង​ទី​២.​ឈ្មោះ នាង សារ៉េត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​មិន​ពិតប្រាកដ​។

​ក្រោយពេល​ប​ញ្ចុ​ន​ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ មក​សាកសួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​២ ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ មិនបាន​ឆ្លើយ​សារភាព​នោះទេ ហើយ​ប​ច្ចប្ប​ន្ន ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​២ ធ្វើការ​ឃាត់ខ្លួន​សិន ដើម្បី​សួរនាំ​នៅពេល​ក្រោយ​ទៀត​៕ ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម