​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ឆ្លង​ចូល​ខែតុលា​ហើយ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក ទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ បើ​ពុំនោះ ពេលខ្លះ ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​វិញ​ផង​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ និង ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំសូវល្អ​ប៉ុន្មាន​ក្តី ប៉ុន្តែ​បើ​ចេះ​ខិតខំ​ព្យាយាម​ក្នុង​កិច្ចការ​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​។​ការប្រកប​ការងារ​លោក​អ្នក​មិនគួរ​បង្កទំនាស់​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ទេ​ព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើនជាង​ល្អ ដូចនេះ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​រឿង​រាវ​អាក្រក់​មិន​ងាយ​កើតមាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មានការ​ខិតខំ ហើយ​រវាសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រណុកចិត្ត​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឆ្លង​ចូល​ខែ​ថ្មី ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះ ហើយ​បើ​សម្រេចចិត្ត​អ្វីមួយ​បានល្អ​នោះ​ផល​តែង​ឆ្លើយតប​មកវិញ​នឹង​បាន​ទ្វេ​រដង​ថែមទៀត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​គាប់ប្រសើរ​ដូចនេះ​បើ​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​ចាត់ចែង​ការងារ​នោះ​ឃើញថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។
​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​ភាគច្រើន​ត្រឡប់មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ចូរ​កុំ​ប្រមាថ​ស្ថាន​ការ​ខ្លះ​ពីព្រោះថា​ងាយ​ឱ្យ​លោកអ្នក​ជួប​នូវ​វិបត្តិ​កើតឡើង​ដោយ​ងាយ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​ដំណើរ​ជីវិត​លោកអ្នក​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច ហើយ​រាល់​ការប្រកប​ការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​កើតមាន​ភាព​ប្រទាំង​ប្រទើស និង រឿង​រាវ​មិនល្អ​ចូល​យាយី​ច្រើន​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក និង មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ចោទឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស និង​ចាប់​ពុំ​សូវ​ជាប់​ទេ​តែ​លាភ​តូចតាច​មាន​ហូរ​ចូល​ហូរហែ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​គិតគូ​បញ្ហា​រៀនសូត្រ ឬ​កិច្ចការងារ ហើយ​មិនត្រូវ​យកចិត្តទុកដាក់​រឿងនេះ​ឡើយ​បើ​ពុំនោះ​នឹង​ជះ​ផល​អាក្រក់​ណាមួយ​នាគ្រា​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​ឡើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​តោង​តែ​រក្សា​សេចក្តីសុខ​ឬ​ធ្វើបុណ្យ​ទាន់​កាន់តែច្រើន​ក៏​ប្រសើរ​ណាស់​។​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់ ហើយ​ការ​មានទំនាស់​ក៏​ច្រើន​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ចូរ​ចេះ​អត់ធ្មត់​ផល​លំបាក​ចំពោះមុខ​បន្តិច​ពីព្រោះថា​លោកអ្នក​ពិបាក​ពេលនេះ​ពិតមែន តែ​ថ្ងៃ​ខាងមុខ​ល្អប្រសើរ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​លោកអ្នក​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ពីព្រោះ​ពុំមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​នៅថ្ងៃនេះ​កិច្ចការងារ​ធំដុំ ឬ​កិច្ចការងារ​សំខាន់​អាច​យក​ធ្វើ​ថ្ងៃនេះ​បាន​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​មកវិញ​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​បញ្ហា​សុខភាព​ទាំង​មនុស្ស​ចាស់​និង​ក្មេង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុត ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​ការពឹង​នរណាម្នាក់​ក៏​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់បើ​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​តែង​សម​ដូច​ប្រកប​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​មាន​ជម្លោះ​វិវាទ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​ជានិច្ច​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​បើ​ចង់​ចេញទៅ​បំពេញការងារ​ទី​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​ជាង​អាក្រក់​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​សេ្ន​ហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទើស​ហើយក៏​ងាយ​ផ្អែមល្ហែម​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ចូរ​ធ្វើឱ្យ​ច្រើន​និយាយ​ឱ្យ​តិច ពីព្រោះថា​ផលប្រយោជន៍​កើតចេញពី​ធ្វើ​ប៉ុណ្ណោះ​មិនមែន​កើត​មកពី​និយាយ​ឥត​បានការ​នោះដែរ ។​ក្នុងថ្ងៃនេះ​ពុំ​គាប់ប្រសើរ​ចំពោះ​ការបំពេញ​កិច្ចការងារ​ពេលព្រឹក​ប៉ុន្មាន​នោះឡើយ ដូចនេះ​បើ​មាន​ចាប់​កាន់​កិច្ចការ​អ្វីមួយ​ថ្មីថ្មោង​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​បន្តិច ហើយ​បើ​ការងារ​ជា​កូនឈ្នួល​គេ​ផង​ងាយ​ត្រូវ​ថៅកែ​បណ្តេញចេញ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​
​បញ្ហា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ និង​ចេះ​អត់ឱន​ឱ្យបាន​ច្រើនជាង​នេះ​ទើប​ភាព​សុខដុម​កើតមាន មិន​ពិបាកទៅ​ខ្ចាយ​ខ្ច​ល់​តែ​បញ្ហា​នៅ​ចំពោះមុខ ។​ដោយឡែក​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ដែល​សំខាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចុះសម្រុង និង​មាន​ភាព​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ​៕