ស្ទឹងត្រែង​គ្រឿងញៀន​ទៀតៈ​ចាប់បានប្រមាណ​បី​គីឡូ​និង​ឡាវ​ពីរ​នាក់​

1333
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅថ្ងៃនេះ​ប៉ូលិស​ជំនាញ​ខាង​គ្រឿង​ញៀន​បាន​ចាប់​ជនជាតិ​ឡាវ​ពីរ​នាក់​(ម្នាក់ខាងឡាវ​ចាប់)​ជាមួយនឹង​គ្រឿងញៀន ប្រមាណ​បី​គីឡូ​នៅ​ខេត្តស្ទឹងត្រែង​។​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​កន្លងទៅ​ប៉ូលិស​ទើប​តែ​ចាប់​គ្រឿងញៀន​ជាង​១០០​គីឡូ ក្រាម​ដែលមាន​តម្លៃ​យ៉ាងហោច​ក៏​ពីរលាន​ដុល្លារ​នៅ​ព្រំដែន​ខេត្តស្ទឹង​ត្រែង​និង​ប្រទេស​ឡាវ​ដែរ​។​

ជនជាតិឡាវជួញដូរគ្រឿងញៀន

​ប្រភព​បាន​ប្រាប់​រស្មី​កម្ពុជា​មុននេះ​ថា​កាលពី​ម៉ោង ១:៣០ រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៨ ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៩) បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ឆ្លងដែន​ពី​ប្រទេស​ឡាវ​មក​ប្រទេស​កម្ពុជា នៅ​ចំណុច​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ដោយ​ឃាត់​ជនសង្ស័យ​បាន​មួយ​នាក់ ភេទ​ប្រុស ជនជាតិ​ឡាវ និង​ថ្នាំញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ៣​ដុំ ទម្ងន់​ប្រមាណ ៣​គីឡូក្រាម​។ដោយ​មានការ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡាវ ភាគី​ឡាវ​ចាប់បាន​មេខ្លោង​ជនជាតិ​ឡាវ​មួយនា​ក់ទៀត និង​ដកហូត​រថយន្ត​ពីរគ្រឿង​ម៉ាកតូយ៉ូតា វីហ្គោ និង​ហុងដា។

គួរបញ្ជាក់ថាជន​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ​ទាំងពីរ​នាក់​មានដូចជា ទី​១. ឈ្មោះ ថង លួត​ប៉ា​សឺត អាយុ​៥០​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ឡាវ ទីលំនៅ​កំណើត ភូមិ​ហួយ​ងិន ស្រុក​ចំប៉ា​សាក់ ខេត្ត​ចំប៉ា​សាក់ (​ប៉ូលិស​កម្ពុជា​ចាប់​) និង​ទី​២.​ឈ្មោះ ចាវ ពែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ ភូមិ​ចាប់​សាន់​ខា​ខន ស្រុក​ប៉ាក់​សេ ខេត្ត​ចំប៉ា​សាក់ និង​ដកហូត​បាន​រថយន្ត​២​គ្រឿង​។ (​សមត្ថកិច្ច​ឡាវ​ចាប់​តែ មិន​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​)។

​​ខណៈ​នេះ​សមត្ថកិច្ច​កំពុង​ចាត់ការ​ទៅតាម​ជំនាញ​៕មន​

គ្រឿងញៀន

ទីតាំងផ្សាយពាណិជ្ជកម្ម