ដោយៈ​សុផល​/​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា​នេះ បាន​បើក​ឱ្យ​ដំណើរការ​សាកល្បង​ដោយ​ឥតគិតថ្លៃ​រហូតដល់​ថ្ងៃទី​៣១ ខែតុលា​ឆ្នា​២០២២​។​ជាមួយគ្នានេះ ក្រសួង​សាធារណការ និង ដឹកជញ្ជូន បានបង្ហាញ​លក្ខខណ្ឌ​គួរ​យល់ដឹង​អំពី “​ទីតាំង​កន្លែង​ឈប់សម្រាក និង​ផ្តល់​សេវាកម្ម​” លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​។​

​ប្រភព​ក្រសួង​សាធារណការ​បានឱ្យដឹង​ថា ៖​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​កន្លែង​ឈប់សម្រាក និង​ផ្តល់​សេវាកម្ម ចំនួន​បួន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​ដែល​ទីតាំង​នីមួយៗ​មាន​ចំណត​យានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហា​រដ្ឋា​ន​និង​កន្លែង​ផ្តល់​សេវាកម្ម​ផ្សេងៗ​។​ ទីតាំង​ទាំង ៤ រួមមាន​៖ ១-ទីតាំង​កំពង់ស្ពឺ (​គ​.​ម ៤០), ២-ទីតាំង​កំពង់ស្ពឺ​ខាងលិច (​គ​.​ម ៦៣),
៣-ទីតាំង​កំពង់​សិលា (​គ​.​ម ១០៩) និង​ ៤-​ទីតាំង​ព្រៃនប់​ខាងលិច (​គ​.​ម ១៥៦)៕​