ដោយៈ health.com.kh
ប្រសិនបើ អ្នក ចង់បាន កូនភ្លោះ កត្តា មួយ ចំនួន អាច បង្កើន ឱកាស នៃ ការ មានកូន ភ្លោះ ដែល រួម មាន អាយុ កម្ពស់ និង ប្រ វ តិ្ត គ្រួសារ ។ ទោះ យ៉ាងណា ក៏ ដោយ របប អាហារ របស់ អ្នក ក៏ អាច ដើរតួ យ៉ាង សំខាន់ ក្នុង ការ មាន ផ្ទៃពោះ ជា កូនភ្លោះ ដែរ ។ យោង តាម ការ សិក្សា អាហារ មួយ ចំនួន ត្រូវ បាន គេ ដឹង ថា បង្កើន ឱកាស នៃ ការ មានកូន ភ្លោះ ប្រសិនបើ ទទួលទាន ជា ប្រចាំ ។

១. អាហារ សម្បូរ អាស៊ីត ហ្វូ លិ ក
អាស៊ីត ហ្វូ លិ ក ដែល ត្រូវ បាន គេ ស្គាល់ ថា ហ្វូ ឡា ត មានមុខ ងារ ជា ច្រើន នៅ ក្នុង រាង កាយ ។ វា គឺជា អាហារ បំប៉ន ដែល ត្រូវ បាន ណែនាំ សម្រាប់ ស្ត្រី មាន ផ្ទៃពោះ ព្រោះ វា ជួយ ជម្រុញ ដល់ ការ លូតលាស់ គភ៌ និង កាត់ បន្ថយ ហានិភ័យ នៃ ពិការ ភាព ពី កំណើត ចំពោះ ទារក ទើបនឹង កើត ។ អាហារ ដែល មាន ផ្ទុក អាស៊ីត ហ្វូ លិ ក រួម មាន ផ្លែ បឺ រ ខាត់ណា ស្ពៃ ខ្មៅ សណ្តែកបារាំង ស្ពៃក្តោប ថ្លើម ប៉ា ស្តា និង គ្រាប់ ធញ្ញជាតិ ។

ការ សិក្សា ខ្លះ បាន រក ឃើញ ទំនាក់ទំនង រវាង អាស៊ីត ហ្វូ លិ ក និង បង្កើន ឱកាស នៃ ការ មានកូន ភ្លោះ ផង ដែរ ។ វា ត្រូវ បាន គេ ជឿជាក់ ថា ស្ត្រី ៤០% ដែល ទទួលទាន អាស៊ីត ហ្វូ លិ ក បន្ថែម ខណៈ ពេល ព្យាយាម មាន ផ្ទៃពោះ អាច មានឱកាស ខ្ពស់ ក្នុង ការ ផ្តល់ កំណើត កូនភ្លោះ ។ ទោះ យ៉ាងណា ក៏ ដោយ វា ត្រូវ បាន ណែនាំ ឱ្យ ពិគ្រោះ ជាមួយ វេជ្ជបណ្ឌិត របស់ អ្នក សម្រាប់ កម្រិត ដែល បាន ណែនាំ ។

២. ដំឡូងជ្វា
ដំឡូងជ្វា គឺជា ប្រភព សម្បូរ ប្រូ ហ្សេ ស្តេ រ៉ូ ន ដែល អាច នាំ ឱ្យ មានការ បញ្ចេញ ពង អូវុល ខ្ពស់ ។ ដូច្នេះ វា បង្កើន ឱកាស នៃ ការ មានកូន ច្រើន ។ ការ សិក្សា បង្ហាញ ថា បរិមាណ ដំឡូងជ្វា ខ្ពស់ នៅ ក្នុង របប អាហារ របស់ ស្ត្រី ជួយ ធ្វើ ឱ្យ ស្ត្រី អាច បង្កើន ឱកាស នៃ ការ មានកូន ភ្លោះ ដល់ ទៅ ៤ ដង ។

៣. ផលិតផល ទឹកដោះគោ
ការ សិក្សា មួយ នៅ ឆ្នាំ ២០០៦ បាន បង្ហាញ ថា ស្ត្រី ដែល ទទួលទាន ផលិតផល ទឹកដោះគោ ជា ប្រចាំ ដូច ជា ទឹកដោះគោ ទឹកដោះគោ ជូរ និង ប៊ឺ រ ទំនងជា មានឱកាស មានកូន ភ្លោះ ដល់ ទៅ ៥ ដង ។ នៅ ពេល ស្ត្រី ទទួលទាន ផលិតផល ទឹកដោះគោ ក្នុង បរិមាណ ច្រើន ពួក គេ ងាយ នឹង បញ្ចេញ ស៊ុត ច្រើន ជាង មួយ ក្នុងអំឡុងពេល បញ្ចេញ ពង អូវុល ហើយ នេះ បង្កើន ឱកាស របស់ ពួក គេ ក្នុង ការ មានកូន ភ្លោះ ៕