ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​មន្ទីរជំនាញ​បានឱ្យដឹងថា​មកដល់​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០២២​នេះ​ទន្លេ​ទាំងបី​ក្នុង​ខេត្តស្ទឹងត្រែង​នៅ​បន្ត​ហក់​ឡើង​ស្របពេល​អាជ្ញាធរ​ត្រៀមលក្ខណៈ​ឆ្លើយតប​ឱ្យមាន​ការប្រុងប្រយ័ត្ន​។​ប៉ុន្តែ​ក្នុងចំណោម​ទន្លេ​ទាំងបី​ដែលមាន ទន្លេមេគង្គ ទន្លេសេកុង និង​ទន្លេសេសាន គឺ​ទន្លេ​សេ​សាន បែរជា​ស្រក​ចុះ​បន្តិច​។​

​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តស្ទឹងត្រែង​បានប្រកាស​ឱ្យដឹងពី​ទឹកទន្លេ​ចំនួន​បី​នៅក្នុង​ខេត្ត​ថា​ទឹកទន្លេ​ថ្ងៃទី​១​ខែតុលា​ខែតុលា​ពេលព្រឹក​៖

១.​ទន្លេមេគង្គ​(​ប្រកាស​ ១០.៧០​ម៉ែត្រ​)៖

-​ព្រឹក​ម្សិលមិញ​៩.៨២​ម៉ែត្រ​,

-​ព្រឹក​នេះ​៩.៨៥​ម៉ែត្រ​(​ឡើង​០.០៣​ម៉ែត្រ​)​។​

២-​ទន្លេសេកុង​(​ប្រកាស​ ១១.៥០​ម៉ែត្រ​)៖

-​ព្រឹក​ម្សិល​មិញ​១១.០៨​ម៉ែត្រ​,

-​ព្រឹក​នេះ​១១.៥២​ម៉ែត្រ​(​ឡើង​០.៤៤​ម៉ែត្រ​)​។​

៣-​ទន្លេសេសាន (ប្រកាស ១០.៥០​ម៉ែត្រ​)៖

-​ព្រឹក​ម្សិលមិញ​៩.០២​ម៉ែត្រ​,

​-ព្រឹក​នេះ​៨.៨៦​ម៉ែត្រ​(​ស្រក​០.១៦​ម៉ែត្រ​)៕​