​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ប្រធាន​ទីភ្នាក់ងារ​អាហា​រ​និង​ឱសថ​របស់​ឥណ្ឌូនេស៊ី (BPOM) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ឥណ្ឌូណេស៊ី​បានអនុម័ត​វ៉ាក់សាំង​កូវី​ដ​១៩​ផលិត​ក្នុងស្រុក​ជា​លើក​​ដំបូង​របស់​ខ្លួន​សម្រាប់​ការប្រើប្រាស់​បន្ទាន់​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​លើសពី ១៨ ឆ្នាំ​។​

​វ៉ាក់សាំង Indovac ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​រដ្ឋ​របស់​ឥណ្ឌូនេស៊ី Bio Farma និង​មជ្ឈមណ្ឌល​មន្ទីរពេទ្យ​កុមារ​តិច​សាស​សម្រាប់​ការអភិវឌ្ឍ​វ៉ាក់សាំង​នៅ​មហាវិទ្យាល័យ​វេជ្ជ​សាស្ត្របេល័រ (Baylor) ។​

​លោក ផេននី លូ​គី​តូ (Penny Lukito) ប្រធាន BPOM ត្រូវបាន​ដកស្រង់​សម្តី​ដោយ​វេប​សាយព័ត៌មាន CNN Indonesia ដោយ​និយាយថា ការអនុម័ត​នេះ​ត្រូវបាន​”​ផ្តល់​ឱ្យ​សម្រាប់​ជា​វ៉ាក់សាំង​​ចម្បង​សម្រាប់​មនុស្សពេញវ័យ​”​។​

​លោក​ផេននី​និង​អ្នកនាំពាក្យ​ក្រុមហ៊ុន Bio Farma មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​ទេ​។​

​ក្រុមហ៊ុន Bio Farma បាន​និយាយ​ក្នុង​ខែកញ្ញា​ថា ខ្លួន​នឹង​ផលិត​វ៉ាក់សាំង​ចំនួន ២០ លាន​ដូស​ក្នុង​ឆ្នាំ ២០២២ និង ១០០ លាន​ដូស​ក្នុង​ឆ្នាំ ២០២៤​។ ខ្លួន​ក៏​និយាយ​ដែរ​ថា​ខ្លួន​នឹង​ស្វែងរក​វិញ្ញាបនបត្រ​ហា​ឡាល់ (Halal) ដែល​នឹង​ធ្វើឱ្យ​វ៉ាក់សាំង​នេះ​ត្រូវបាន​អនុញ្ញាត​នៅក្រោម​សាសនា​អ៊ីស្លាម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​៕

វ៉ាក់សាំង Indovac ត្រូវបាន​អនុម័ត​ឱ្យ​ប្រើ​នៅ​ឥណ្ឌូនេស៊ី​