ដោយ​: ជា សីហ​:/​ភ្នំពេញ​: លោក ហេង គុណ​លាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ត្រីមាស​ទី​៤​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក លោកស្រី​ជា​អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និង​ប្រធានការិយាល័យ​ទាំងអស់ នៃ​អគ្គនាយកដ្ឋាន​ថាមពល​។

​កិច្ចប្រជុំ​នេះ បាន​ផ្តោត​សំខាន់​លើស​មិ​ទិ្ធ​ផល​សំខាន់ៗ​របស់​អគ្គនាយកដ្ឋាន​ថាមពល​ក្នុង​រយៈពេល ០៩​ខែ​កន្លងមកនេះ ជាពិសេស​គឺ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ថាមពល ឆ្នាំ​២០២២-​ឆ្នាំ​២០៤០ ការរៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល និង​ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៤០ ដែល​បានមកពី​ការចូលរួម​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ថាមពល ។

​អង្គប្រជុំ​ក៏បាន​លេីក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ត្រីមាស​ទី​៤ និង​ប្តេជ្ញា​ពង្រឹង​កា​អនុវត្ត​ថវិកា​កម្មវិធី​ឱ្យមាន​ប្រ​សិ​ទិ្ធ​ភាព និង​ស្របតាម​ផែនការ​។​​ N