ដោយ : អូរស្មាច់ -ប.ជ័យ / ឧត្តរមានជ័យ: លោកឧត្តមសេនីយ៍ត្រី នាក់ វង្សមេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១ខែតុលាឆ្នាំ២០២២ ថា កាលពីវេលាម៉ោងជាង១រសៀលថ្ងៃនទី៣០ខែកញ្ញាឆ្នាំ២០២២ នៅចំណុចអាងអង្ក្រង (ផ្លូវជាតិលេខ៥៨)ភូមិកញ្ចៀប ឃុំគោកមន ស្រុកបន្ទាយអំពិល  ខេត្តឧត្តរមានជ័យមានករណីកុមារាពីរនាក់ជាកូនចៅរបស់យុទ្ធជន បានលេងទឹក ហើយលង់។

ពេលនេះ យុទ្ធជនជាច្រើននាក់ រួមទាំងយុទ្ធជនពីរនាក់ដែលរងគ្រោះនោះបានហក់ចុះទៅជួយសង្គ្រោះដោយជោគជ័យកុមារទាំងពីនាក់ ប៉ុន្តែ នៅពួកគេទាំងពីរនាក់ត្រូវខ្សែទឹកហូរវាយកួចបង្ហួស ហើយអស់កម្លាំងក៏លិចទៅក្នុងទឹកទៅ ។

សមត្ថកិច្ចនិងកងទ័ពបានឱ្យដឹងថា យុទ្ធជនពីរ នាក់នោះត្រូវបាត់ខ្លួនមួយយប់ ។លុះដល់វេលា ម៉ោង១១:៣០ថ្ងៃទី១ខែតុលាក្រុមរុករក សង្គ្រោះបានរកឃើញសាកសពពលបាលឯក វណ្ណ ថុល អាយុ ២៣ឆ្នាំ បម្រើការងារជាកងយោធពលខេមរភូមិន្ទនៃកងពលតូចថ្មើរជើងលេខ៤២ វរ៤២២ ឈរជើងការពារព្រំដែន នៅប្រាសាទតាមាន់ ភ្នំដងរែក ស្រុកបន្ទាយអម្ពិល ។
លុះដល់វេលាម៉ោង៥ថ្ងៃទី១ខែតុលានេះ ក្រុមរុករកក៏បានរកឃើញសពម្នាក់ទៀតគឺពលបាលឯកឈួន សុីដេត អាយុ៣៩ឆ្នាំ បម្រើនៅអង្គភាពជាមួយគ្នា ៕សរន