ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍ AFC U17 Asian Cup 2023 Qualifiers Qualifiers ដែលនឹងធ្វើឡើងនៅប្រទេសអូស្ដ្រាលីចាប់ពីថ្ងៃទី៥ដល់៩ខែ តុលានោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញពីបញ្ជីឈ្មោះចុងក្រោយរបសកីឡាករ ដែលត្រូវចូលរួមប្រកួតហើយ។

សូមបញ្ជាក់ថាក្រុមកម្ពុជានឹងចេញដំណើរទៅកាន់ប្រទេសអូស្ដ្រាលីនៅល្ងាចថ្ងៃទី២តុលានេះ ។ព្រឹត្តិការណ៍នេះកម្ពុជាស្ថិតនៅពូលGជាមួយក្រុមចិន អូស្ដ្រាលី និងក្រុម Northern Mariana Island ។

តាមកម្មវិធីប្រកួតនោះនៅថ្ងៃទី៦តុលាកម្ពុជាជួបជាមួយចិនមុនគេហើយនៅថ្ងៃទី៧តុលាកម្ពុជាបន្តប្រកួតជាមួយក្រុមអូស្ដ្រាលី និង ចុងក្រោយថ្ងៃទី៩តុលាកម្ពុជាប្រកួតជាមួយក្រុមNorthern Mariana Island ៕សរន