​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការ​ភ័យ​តក្កមា​នៅ​ការប្រកួត​បាល់ទាត់​នៅ​ឥណ្ឌូនេស៊ី​មួយ​ក្រោយ​ប៉ូលិស​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បញ្ឈប់​ការ​វាយតប់​គ្នា​ក្នុងចំណោម​អ្នកគាំទ្រ​បាល់​កាលពី​ថ្ងៃ​សៅរ៍​​បាន​បណ្តាលអោយ​ស្លាប់​ម​នុស្ស​១២៩​នាក់ ភាគច្រើន​ស្លាប់​ដោយ​ការរត់​ជាន់​លើ​គ្នា នេះ​បើ​តាម​ការបញ្ជាក់​ពី​ប៉ូលិស​កាលពី​ថ្ងៃអាទិត្យ​។​

​ការប្រយុទ្ធ​គ្នា​ជាច្រើន​រវាង​អ្នកគាំទ្រ​នៃ​ក្រុមបាល់ទាត់​ប្រជែង​គ្នា​ពីរ​បាន​កើត​ឡើង​ក្នុង​កីឡាដ្ឋាន​កាន់​ជូ​រូហាន​(Kanjuruhan)​នៅក្នុង​ទីក្រុង​ម៉ា​ឡាង​(Malang)​ក្នុង​ខេត្ត​ចា​វ៉ា​ខាងកើត​បន្ទាប់​ពី​ការ​​ប្រកួត​បាល់ទាត់​Indonesian Premier League​បញ្ចប់​ត្រឹម​ក្រុម Surabaya ឈ្នះ Arema Malang បី​ទល់​ពីរ​។​

​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅក្រោយ​ការប្រកួត​ចប់​ភ្លាម​កាលពី​យប់​ថ្ងៃ​សៅរ៍​នាំ​អោយ​ប៉ូលិស​ចូល​អន្តរាគមន៍​បាញ់​ឧស្ម័ន​ដែល​បង្ក​ជា​ការភិតភ័យ​តក្កមា​ក្នុងចំណោម​អ្នកគាំទ្រ​បាល់​ម្ខាងៗ​។​មនុស្ស​រាប់រយ​​នាក់​បាន​រត់​ទៅ​កាន់​មាត់ច្រក​ចេញ​មួយ​ក្នុង​បំណង​គេចចេញ​ពី​ឧស្ម័ន​ហៀរ​ទឹកភ្នែក ដោយ​ខ្លះ​ឈ្លួកផ្សែង​និង​ខ្លះទៀត​ដួល​ហើយ​ត្រូវ​គេ​ជាន់​ពីលើ​។​

​មនុស្ស​៣៤​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ប្រមាណ​៣០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម តែ​មួយ​ចំនួន​ធំ​ស្លាប់​នៅតាម​ផ្លូវ​និង​ខ្លះ​ទៀត​ស្លាប់​ក្រោយ​ពេល​ទៅដល់​មន្ទីរពេទ្យ​។​

​មេ​ប៉ូលិស​ខេត្ត​ចា​វ៉ា​ខាងកើត​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើន​ឡើង​ដោយសារ​អ្នករបួស​ប្រមាណ​១៨០​នាក់​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​៕

មនុស្ស​រាប់រយ​​នាក់​បាន​រត់​ទៅ​កាន់​មាត់ច្រក​ចេញ​មួយ​ក្នុង​បំណង​គេចចេញ​ពី​ឧស្ម័ន​ហៀរ​ទឹកភ្នែក ដោយ​ខ្លះ​ឈ្លួកផ្សែង​និង​ខ្លះទៀត​ដួល​ហើយ​ត្រូវ​គេ​ជាន់​ពីលើ​ចំពេលប៉ូលិសបង្រ្កាបការប្រយុទ្ធគ្នារវាងក្រុមគាំទ្របាល់ម្ខាងៗកាលពីយប់ថ្ងៃសៅរ៍

 

 

  សូម្បីរថយន្តប៉ូលិសក៏ត្រូវបំផ្លាញ