ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ប្រកាស​គោ​លន​យា​បាយ​ថ្មីៗ ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​

1212
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល កម្ពុជា​និង​ប្រកាស​ចេញ​នូវ​គោលនយោបាយ​មួយចំនួន​បន្ថែមទៀត ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​កាន់តែច្រើន​។ សម្តេច​បន្តថា គោលនយោបាយ​នេះ នឹង​ប្រកាស​នៅ​ថ្ងៃ​ចាប់ផ្ដើម​យុទ្ធនាការ​ឃោ សនា​បោះឆ្នោត នៅ​ថ្ងៃទី​៧ ខែកក្កដា​ខាងមុខនេះ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ដែល​ចំណាយ​អាស់​ថវិកា ២២​លាន​ដុល្លារ នា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង ពី​គោលនយោបាយ​បញ្ចុះតម្លៃ​ប្រេង​ដោយបាន​រំលឹក​ទៅដល់​បណ្ដា​ក្រុមហ៊ុន​នានា និង​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​សូម​កុំភ្លេចថា នៅ​ថ្ងៃទី​១ ខែកក្កដា គឺជា​ថ្ងៃ​ដែល​ប្រេង​គ្រប់​ប្រភេទ​នៅ​តូ​ទាំង​ប្រទេស ត្រូវ​ចុះ​តម្លៃ ១៦០​រៀល​ក្នុង​មួយ​លីត្រ​។ សម្តេច​តេ​ជោ​បន្តថា នេះ​ជាការ​គិតគូរ​របស់​រា​ជ​រដ្ឋាភិបាល​ជាមួយនឹង​វិស័យ​ឯកជន​។ ដោយ​ខាង​រដ្ឋាភិបាល ត្រូវ​បង់ខាត​ក្នុង​រង្វង់ ៣០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ដើម្បី​ទម្លាក់​ថ្លៃ​ប្រេង​ក្នុង​មួយ​លីត្រ ២​សេន​ដុល្លារ ស្មើនឹង​ប្រមាណ ៨០​រៀល​, ឯ​វិស័យ​ឯកជន​ក៏ត្រូវ​ចុះ ២​សេន​ដុល្លារ​ដូចគ្នា​គឺ ៨០​រៀល​ដើម្បី​បញ្ចុះតម្លៃ​ប្រេង ៤ សេន​ដុល្លារ​ក្នុង​១​លីត្រ ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ​។​

​សម្តេច​បន្តថា ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​កាត់បន្ថយ​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ បើទោះបីថា​ប្រាក់បៀវត្ស​របស់​កម្មក​រ កម្មការិនី និង មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ត្រូវបាន​តម្លើង​ច្រើនជាង​មុន​ក៏ដោយ​។ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏​នៅតែ​រក​វិធី​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ផងដែរ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖ “​យើង​កំពុង​សិក្សា​ហើយ​អាច​និង​មាន​បញ្ហា​ថ្មីៗ​ទៀត​ដែល​ត្រូវ​ប្រកាស​ចេញ​។ តែ​សូម​រង់ចាំតែ​ដល់​ថ្ងៃ​៧ ខែកក្កដា ខាងមុខនេះ ខ្ញុំ​នឹង​ប្រកាស​ចេញ​នូវ​គោលនយោបាយ​មួយចំនួន​ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​របស់​យើង​កាន់តែច្រើន​” ។ សម្តេច​តេ​ជោ​ពុំបាន​បញ្ចាក់​អំពី​គោ​លន​យោ​បា​អ្វី​នោះទេ​។ សម្តេច​គ្រាន់តែ​បញ្ជាក់ថា ពេលនេះ​មួយចំនួន​កំពុង​បន្ត​ការសិក្សា​ឲ្យ​បានជា​ក់លាក់ និង មួយចំនួន​បាន​សិក្សា​រួចមកហើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម