​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​,​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ចូកូ វី​ដូ​ដូ កាលពី​ថ្ងៃអាទិត្យ​បាន​បញ្ជា​អោយ​ផ្អាក​ការប្រកួត​បាល់ទាត់​ប្រចាំ​លី​ក​ជា​បណ្តោះអាសន្ន​ក្រោយការវ៉ៃគ្នានិង​ការ​រត់​ជាន់​គ្នា​​នៅ​កីឡាដ្ឋាន​មួយ​នៅ​ខេត្ត​ចា​វ៉ា​ខាងកើត​បណ្តាលអោយ​ស្លាប់​មនុស្ស​១២៩​នាក់​រួម​មាន​ប៉ូលិស​ពីរ​នាក់​ផង​កាលពី​ថ្ងៃ​សៅរ៍​។​

​លោក​វី​ដូ​ដូ​បាន​និយាយ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា សមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី​និង​មេ​ប៉ូលិស​ជាតិ​ឥណ្ឌូនេស៊ី ត្រូវតែ​ធ្វើ​ការស៊ើបអង្កេត​ពេញលេញ​និង​ធ្វើអោយ​ប្រសើរឡើង​វិធានការ​សន្តិសុខ​បន្ទាប់ពី​ហេតុការណ៍​ហិង្សា​ក្រោយ​ការប្រកួត​បាល់ទាត់​មួយ​​កាលពី​ថ្ងៃ​សៅរ៍ ។​«​ខ្ញុំ​សោកស្តាយ​ចំពោះ​សោកនាដកម្ម​នេះ​និង​សង្ឃឹមថា​វា​ជា​សោកនាដកម្ម​បាល់ទាត់​ចុងក្រោយ​នៅក្នុង​ប្រទេស​យើង​»​។​

​ឥណ្ឌូនេស៊ី គ្រោង​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ដណ្តើម​តំណែង​ជើងឯក​ពិភពលោក​សំរាប់​កីឡាករ​អាយុ​ក្រោម​២០​ឆ្នាំ​នៅ​ឆ្នាំក្រោយ​។​

​ចំនួន​មនុស្ស​ស្លាប់​ក្នុង​កុបកម្ម​និង​ការ​រត់​ជាន់​គ្នា​ក្រោយ​ការប្រកួត​បាល់ទាត់​នៅ​ឥណ្ឌូនេស៊ី​កាលពី​យប់​ថ្ងៃ​សៅរ៍​បាន​កើន​ដល់​១៧៤​នាក់​នៅត្រឹម​រសៀល​ថ្ងៃ​អាទិត្យ ក្នុងនោះ​ពីរ​ជា​ប៉ូលិស​។​

​សូមបញ្ជាក់​ថា​មាន​ការភិតភ័យ​តក្កមា​នៅ​កីឡាដ្ឋាន​ឥណ្ឌូនេស៊ី​មួយ​ក្រោយ​ប៉ូលិស​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បញ្ឈប់​ការ​វាយតប់​គ្នា​ក្នុងចំណោម​អ្នកគាំទ្រ​បាល់​កាលពី​យប់​ថ្ងៃ​សៅរ៍​។​ការប្រយុទ្ធ​គ្នា​ជា​​ច្រើន​រវាង​អ្នកគាំទ្រ​នៃ​ក្រុមបាល់ទាត់​ប្រជែង​គ្នា​ពីរ​បាន​កើត​ឡើង​ក្នុង​កីឡាដ្ឋាន​កាន់​ជូ​រូហាន​(Kanjuruhan)​នៅក្នុង​ទីក្រុង​ម៉ា​ឡាង​(Malang)​ក្នុង​ខេត្ត​ចា​វ៉ា​ខាងកើត​បន្ទាប់ពី​ការប្រកួត​បាល់​​ទាត់​Indonesian Premier League​បញ្ចប់​ត្រឹម​ក្រុម Surabaya ឈ្នះ Arema Malang បី​ទល់​ពីរ​។​

​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅក្រោយ​ការប្រកួត​ចប់​ភ្លាម​កាលពី​យប់​ថ្ងៃ​សៅរ៍​នាំ​អោយ​ប៉ូលិស​ចូល​អន្តរាគមន៍​បាញ់​ឧស្ម័ន​ដែល​បង្ក​ជា​ការភិតភ័យ​តក្កមា​ក្នុងចំណោម​អ្នកគាំទ្រ​បាល់​ម្ខាងៗ​។​មនុស្ស​រាប់រយ​​នាក់​បាន​រត់​ទៅ​កាន់​មាត់ច្រក​ចេញ​មួយ​ក្នុង​បំណង​គេចចេញ​ពី​ឧស្ម័ន​ហៀរ​ទឹកភ្នែក ដោយ​ខ្លះ​ឈ្លួកផ្សែង​និង​ខ្លះទៀត​ដួល​ហើយ​ត្រូវ​គេ​ជាន់​ពីលើ​។​

​មនុស្ស​៣៤​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ប្រមាណ​៣០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម តែ​មួយ​ចំនួន​ធំ​ស្លាប់​នៅតាម​ផ្លូវ​និង​ខ្លះ​ទៀត​ស្លាប់​ក្រោយ​ពេល​ទៅដល់​មន្ទីរពេទ្យ​។​

​នាយក​មន្ទីរពេទ្យ​មួយ​បាន​ប្រាប់​ទូរទស្សន៍​ថា ជនរងគ្រោះ​ម្នាក់​អាយុ​៥​ប្រាំ​និង​យ៉ាងហោច​ណាស់​មនុស្ស​១៨០​នាក់​បាន​រងរបួស​។​

​រដ្ឋមន្ត្រី​សន្តិសុខ​ឥណ្ឌូនេស៊ី​បាន​និយាយថា ចំនួន​អ្នក​ចូល​ទស្សន​ការប្រកួត​កាលពី​យប់​ថ្ងៃ​សៅរ៍​ហួស​ចំណុះ​កីឡាដ្ឋាន​។​សំបុត្រ​សំរាប់​ទស្សនា​ចំនួន​៤២.០០០​ត្រូវ​បាន​លក់​ចេញ​នៅពេល​កីឡាដ្ឋាន​នេះ​អាច​ទទួល​​បាន​ត្រឹម​៣៨.០០០​នាក់​៕

​ប៉ូលីស​បាន​និយាយថា មនុស្ស​ប្រមាណ​៣.០០០​នាក់​បាន​សំរុកចូល​កីឡាដ្ឋាន ស្រែក​ដាក់​ប៉ូលិស​ដែល​បាន​ឆ្លើយតប​ជាមួយ​នឹង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​

​រថយន្ត​ប៉ូលិស​ក៏​ត្រូវ​កុបករ​វាយ​និង​ដុត​បំផ្លាញ​

​យ៉ាងតិច​៣០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្រោយ​ការ​ប៉ះ​ទង​ញ​កិ​ច​និង​ជាន់គ្នា​