ដោយៈ ភ្នំសន្ទុក/កំពង់ធំ ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ៣៦ ០ គ្រួសារ ទទួលបានស្បៀង និងថ្នាំសង្កួវ ពីសម្ដេចតេជោហ៊ុន សែន នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២២នៅសាលាស្រុកស្ទោង ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងអោយដឹងថា ស្បៀងទាំងអស់នេះ គឺជាស្បៀងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខ ។ សម្ដេចតេជោហ៊ុន សែន បានគិតគូរសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ពេលវេលា គ្រប់ទីកន្លែង ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ៣៦០គ្រួសារទទួលបានស្បៀងរួមមាន៖ អង្ករ មីកញ្ចប់ ទឹកត្រីទឹក សុីអ៊ីវ ត្រីខ និងថ្នាំសង្កូវ ៕ N