ដោយៈចាន់តូ/ភ្នំពេញ ៖ ប្រជាពលរដ្ឋបានអបអរសាទរ ខណៈពេលឃើញអាជ្ញាធរខណ្ឌកំបូល ចុះធ្វើការស្តាយប្រឡាយមេចំនួនពីរខ្សែ ដែលអមសងខាងផ្លូវជាតិលេខ៤ ទាំងមេឃធ្លាក់ភ្លៀង ។

លោក ឃឹម ស៊ុនសុដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថា អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្ដារប្រឡាយមេបង្ហូរទឹកទាំង២ខ្សែេនះ ដើម្បីបើកមុខទឹកអោយមានការរំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋក្នុងរដូវវស្សានេះ ៕សរន / N