​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ពោធិ៍សាត់​

(​ពោ​–)

​នាមសព្ទ​

​ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​, នៅ​ជា​ខាងកើត​ខែត្រ​បាត់ដំបង ។ តាម​ពាក្យបរម្បរា​ពី​ព្រេងនាយ​តំណាល​ថា មាន​ដើម​ពោធិ៍​តូច​មួយ រសាត់​ច្រាសទឹក​មកជា​អ​ស្ច្រា​រ្យ​ប្លែក​, គេ​បាន​ស្រង់​យកទៅ​ដាំ​នៅ​ទីមួយ​, ដោយហេតុនេះ ទើប​ឲ្យ​ឈ្មោះ​ភូមិប្រទេស​នុះ​ថា ពោធិ៍​រសាត់ ព្រោះ​ពាក្យ​ថា រសាត់​និង​សាត់ នេះ​ជា​ពាក្យ​តែមួយ​ប្រើ​ជួស​គ្នា​បាន ។ លុះ​ចំណេរ​កាល​យូរអង្វែង​មក ក្លាយជា ពោធិ៍សាត់​; សព្វថ្ងៃនេះ តាំង​ជាទី​រួម​ខែត្រ​ហៅថា ខែត្រ​ពោធិ៍សាត់ ។ ឈ្មោះ​ក្រូច​មួយ​ប្រភេទ​
​ក្រូចពោធិ៍សាត់ ព្រោះ​ក្រូច​ប្រភេទ​នេះ កើត​មាននៅ​ខែត្រ​ពោធិ៍សាត់​ជាដំបូង​បង្អស់ ។ ( គួរ​កុំ​ហៅថា​ខែត្រ​ពោធិសត្វ​, ក្រូច​ពោធិសត្វ ព្រោះ ពោធិ៍សាត់ និង ពោធិសត្វ ទាំងពីរ​នេះ​មាន​អត្ថន័យ​ផ្សេងគ្នា​ឆ្ងាយ​ណាស់ ) ។​

​ភុជង្គលីលា​

(​ភុ​ជង់​–)

​នាមសព្ទ​

​ឈ្មោះ​កាព្យ​មួយ​ប្រភេទ​ក្នុង​មួយ​ឃ្លា​មាន​សង្កាត់​បី​, ត្រង់​សង្កា​ត់ទី​១ មាន​៦​ពាក្យ​, សង្កា​ត់ទី​២​និង​ទី​៣ មាន​៤​ពាក្យ ហៅថា បទ​ភុជង្គលីលា​, ដូចជា​
​ព្រីង​ព្រូស​ជន្លូស​ភ្លូ​ភ្លង ក្រូចព្រៃ​អង្គ្រង ដុះ​ដាស​លាយ​គ្នា ។​

​ភេសជ្ជ​

(​ភេ​ស័​ច​)

​នាមសព្ទ​

( បា​. ភេសជ្ជ​; សំ​. ភេ​ឞ​ជ្ជ ឬ ភៃ​ឞ​ជ្យ ) ឱសថ​, ថ្នាំ​បំបាត់រោគ​, ថ្នាំ​រម្ងាប់រោគ ( បារ​. Médicament ) ។ ភេសជ្ជ​ទាន ការ​ឲ្យ​ថ្នាំ​រម្ងាប់រោគ ។ ភេសជ្ជបរិក្ខារ គ្រឿង​ថ្នាំ​, ថ្នាំ​គ្រប់យ៉ាង សម្រាប់​រម្ងាប់រោគ ។ ភេសជ្ជពាណិជ អ្នកលក់​ថ្នាំ​រម្ងាប់រោគ ។ ភេសជ្ជពាណិជ្ជ ជំនួញ​លក់​ថ្នាំ​រម្ងាប់រោគ ។ ភេសជ្ជាគារ ឬ ឱ​ស​ថា​គារ ផ្ទះ​លក់​ថ្នាំ​រម្ងាប់រោគ ។ សប្បិ ទឹកដោះថ្លា​, នវនីត ទឹកដោះខាប់​, តេ​ល ប្រេង​, មធុ ទឹកឃ្មុំ​, ផាណិត ទឹកអំពៅ​ឬ​ស្ករអំពៅ​ជាដើម ក៏​ហៅថា ភេសជ្ជ ដែរ ( ព​. វិ​. ពុ​. ) ។ សព្វថ្ងៃ​ខ្មែរ​ប្រើពាក្យ​ភេសជ្ជៈ​នេះ​សំដៅយក​គ្រឿង​ផឹក​ផ្សេងៗ​ទៀត​ក្រៅពី​សុរា​និង​មេរ័យ ដូចជា​ទឹកក្រូច​, កាហ្វេ​ជាដើម​
​ជប់លៀង​ភេសជ្ជៈ​; ប្រគេន​ភេសជ្ជៈ​ចំពោះ​ព្រះសង្ឃ ។ គ្រឿង​ផឹក​ទាំងនោះ​តាម​ភាសាបាលី​គប្បី​ហៅថា ទឹកបាន ឬ បានីយ៍ ឬ ក៏ បានីយៈ ( ប៉ានី ឬ ប៉ានី​យៈ ) ។​

​ម្ជូរ​

​នាមសព្ទ​

​វត្ថុ​ដែលមាន​រសជូរ​, ស្លឹក​ឬ​ផ្លែ​សម្រាប់​ប្រើ​ជា​គ្រឿង​ជូរ​
​ម្ជូរសណ្ដាន់​, ម្ជូរស្លឹកថ្នឹង​, ម្ជូរក្រូចឆ្មា​, ម្ជូរអម្ពិល ។ ល ។​
​ឈ្មោះ​សម្ល​ដែល​បង់​ម្ជូរ​
​សម្លម្ជូរ ។​
​ម្ជូរម្ចត់ វត្ថុ​ជូរ​និង​វត្ថុ​ចត់​; ពាក្យ​សម្រាប់​ហៅ​គ្រឿង​ជូរ​និង​ចត់​រួមគ្នា ( ព​. សា​. ) ។ ទឹក​ម្ជូរ ទឹក​ដែល​លាយ​ដោយ​វត្ថុ​មាន​រសជូរ ។​

​មុខ​

(​មុក​)

​នាមសព្ទ​

( សំ​. បា​. ) ប្រធាន​នៃ​សរីរប្រទេស គឺ​ប៉ែក​រូប​កាយ​ត្រង់​ទីប្រជុំ​នៃ​ថ្ងាស​, ចិញ្ចើម​, ភ្នែក​, ច្រមុះ​, មាត់​, ចង្កា ។ មាត់​; ប្រធាន​; ទី​; នាទី​; លំ​អាន​; ធ្នារ​; ឡែក​; បែប​, យ៉ាង . . . ។​
​មុខការ ការ​ដោយ​មុខ គឺ​ការ​ដោយឡែក​ពីគ្នា ។ មុខក្រសួង ក្រសួង​ដោយឡែក​ពីគ្នា ។ មុខក្រោយ ( ព​. ប្រ​. ) មុខ​ដែលមាន​ទ្រង់ទ្រាយ​ប្រៀបប្រដូច​នឹង​សណ្ឋាន​មុខ​ត្រី​ក្រាយ ។ មុខក្រូចសើច ( ព​. ប្រ​. ) មុខ​ដែល​ឡើងសាច់​ពក​តូចៗ​ឃ្មឹល ស្រដៀង​នឹង​សំបក​ផ្លែ​ក្រូចសើច ។ មុខក្រៀម ឬ ក្រៀម​មុខ ( ព​. ប្រ​. ) មុខ​មិន​ស្រស់​ឬ​មិន​រីក ព្រោះ​មាន​ព្រួយ ។ មុខងប់ ឬ ងប់​មុខ ចចេស​ងប់​មិន​ងាក​តាម ។ មុខងាប់ ឬ មុខខ្មោច ( ព​. ប្រ​. ) ដែលមាន​ទឹកមុខ​ដូចជា​មុខ​បុគ្គល​ស្លាប់ ( ពាក្យ​ជេរ​, បង្អាប់​ដោយ​មើលងាយ ) : អាចោរ​មុខងាប់ ! ។ មុខងារ នាទី​សម្រាប់​ងារ ។ មុខឆ្កែ ( ព​. ប្រ​. ) ដែល​ជជ្រកមមក​រក​គេ​ដោយ​អាការ​ឥត​អៀនខ្មាស​ដូចជា​ឆ្កែ : មនុស្ស​មុខឆ្កែ​, ទៅរក​គេ​ទាំងមុខ​ឆ្កែ ( និយាយថា មុខឆ្កែស្រែជម្រៅ ក៏មាន . . . ) ។ មុខជូរ ( ព​. ប្រ​. ) មុខ​ដែល​ចេញ​អាការ​ជ្រួញ​ជ្រេញ ហាក់ដូចជា​កំពុង​បរិភោគ​វត្ថុ​ជូរ​ខ្លាំង ។ មុខឈ្មង មុខ​ដែលមាន​ទ្រង់ទ្រាយ​សមរម្យ​ឥត​ឆ្គង​, មុខស្រស់​បំព្រង ។ មុខដាវ​មុខ​លំពែង ( ព​. ប្រ​. ) ទទួលភារៈ​ចេញមុខ​តតាំង​ជា​ជំនួស​គេ : រង​មុខដាវ​មុខ​លំពែង ។ មុខតំណ កន្លែង​ឬ​ស្នាម​ដែល​ត ។ មុខថ្លោះ ឬ ថ្លោះមុខ ( ព​. ប្រ​. ) ប្រែ​ឈាម​មុខ​ស្រុតចុះ​ហាក់ដូចជា​ថ្លោះ ( ព្រោះ​ភ័យ​ឬ​ព្រោះ​មាន​ជំងឺ ) ។ មុខទ័ព ឬ មុខសឹក ទី​ចំ​ពី​ខាងមុខ​កងទ័ព​ដែល​កំពុង​លើក ។ ព​. ប្រ​. ទទឹង​មុខទ័ព ទទឹង​ដំណើរ​អាជ្ញា ដែលមាន​អានុភាព​ស្រដៀង​នឹង​ទ័ព ។ មុខទឹក ផ្លូវទឹក​, ធ្នារទឹក ។ មុខបាទ ( មុក​-​បាត ) មុខ​និង​ជើង គឺ​ដើម​ចុង​, ដើមទង​, ទងគន្លង : រក​ឲ្យ​ឃើញ​មុខបាទ ។ មុខពាប់ ឬ ពាប់​មុខ​
( ព​. ប្រ​. ) មុខ​ដែល​ចេញ​អាការ​ដូចជា​ពាប់​ចុះ ( ព្រោះ​ភ័យ​ឬ​ព្រោះ​តូចចិត្ត​ខ្លាំង ) : ទម្លាក់​មុខពាប់​, ភ័យ​ពាប់​មុខ ។ មុខព្រហ្ម រូប​មុខ​ដែល​បែកចេញ​ជា​បួន ភ្ជាប់​នឹង​កំពូល​ប្រាសាទ​ឬ​កំពូលចេតិយ ។ មុខ​ព្រះ​លាន ទីវាល​ឬ​ផ្លូវធំ​ត្រង់​មុខ​ព្រះរាជវាំង ។ មុខមន្ត្រី មន្ត្រី​ដែលជា​ប្រធាន​ឬ​ជា​អធិបតី​លើ​អស់​មន្ត្រី​ទាំងពួង​, អធិបតី​នៃ​ពួក​សេនាបតី​; ច្រើន​ប្រើ​ថា នាម៉ឺន​សព្វ​មុខមន្ត្រី ។ មុខមាត់ មុខ​និង​មាត់ គឺ​ការចេញ​បង្ហាញមុខ​និង​ការបញ្ចេញ​សម្ដី​ថ្វីមាត់​ក្នុង​ទីប្រជុំជន : ចេញមុខ​មាត់ ។ អ្នក​ដែលមាន​អ្នកធំ​អ្នកតូច​រាប់អាន​ច្រើន : មនុស្ស​មានមុខមាត់ ។ មុខមាំ មុខ​ដែល​សម្ដែង​អាការ​មាំ​សម្បើម : ធ្វើ​មុខមាំ ។ មុខយក្ស រូប​មុខ​ស្មាច់​សម្រាប់​ល្ខោន​ពាក់​ធ្វើ​យក្ស ។ មុខរបរ របរ​ដោយ​មុខ​, របរ​ផ្សេងៗ​ដោយឡែក ។ មុខរាហុ៍ ( ព​. ប្រ​. ) មុខ​មនុស្ស​ដែលមាន​ទ្រង់ទ្រាយ​កំពាង ស្រដៀង​នឹង​មុខ​រូប​រាហូ : មនុស្ស​មុខរាហុ៍ ។ មុខរីក ឬ រីកមុខ មុខ​ដែល​ចេញ​អាការ​រីករាយ ។ មុខរឹង ( ព​. ប្រ​. ) ដែល​រឹងរូស​, មានះ​, ចចេស ទោះ​អ្នក​ដែលមាន​អំណាច​លើ សម្លឹង​សម្លក់​ដាក់​ក៏​មិន​ជច់​មុខ : មនុស្ស​មុខរឹង ។ មុខសស្ត្រ ( –​សាស់ ) មុខរបួស​ដែល​មុត​ដោយ​សស្ត្រា ។ មុខស្ងួត ឬ ស្ងួត​មុខ ( ព​. ប្រ​. ) មុខ​ដែល​ចេញ​អាការ​ក្រៀមក្រំ​ហាក់ដូចជា​ស្ងួត ។ មុខស្មន់ នាទី​ឬ​ដំណើរ​ដែលមាន​ព្រោះ​ស្មន់អន្ធករ​ឬ​សហាយ​ស្មន់នឹងគ្នា : ទោស​មុខស្មន់​, ទោស​ទាស់​នឹង​មុខស្មន់​, ពិន័យ​មុខស្មន់ ។ មុខស្មើ មុខ​ជើយ​ដោយ​អាការ​តោះតើយ មិន​អើពើ : ធ្វើ​មុខស្មើ ។ មុខស្រងូត មុខ​មិន​រីក​ដោយ​អាការ​ក្រៀមក្រំ ។ មុខស្រពោន ឬ ស្រពោន​មុខ ( ព​. ប្រ​. ) មុខ​មិន​ស្រស់​, មិន​រីករាយ​ហាក់ដូចជា​ស្រពោន ។ មុខស្អុយ ( ព​. ប្រ​. ) មុខស្រពោន​ស្រពាប់​ដោយហេតុ​ទើស​ទាក់​គំនិត​ឬ​តានតឹង​ចិត្ត ។ មុខអាករ នាទី​ដែល​កើត​អាករ កើត​លាភ ។ មុខអុត មុខ​ដែលមាន​ស្នាម​អុត ។ មុខអំណាច នាទី​របស់​អំណាច ។ ល ។​
​កាត់មុខ កាត់​ចំ​ពីមុខ : ដើរកាត់​មុខ ។ កាត់​នាទី​ឬ​កាត់​ប្រយោជន៍​; កាត់លាភ​របស់​អ្នកដទៃ : កុំ​កាត់មុខ​គេ ។ កំបាំងមុខ ដែល​កំបាំង​គេ​មើលមិនឃើញ : ទី​កំបាំងមុខ ។ ខាងមុខ ខាងនាយ​មុខ​, ឯមុខ ។ ខុស​មុខ ខុស​បែប​គ្នា​; មិនត្រូវ​មុខ ។ ងងឹតមុខ វិលមុខ​ងងឹតឈឹង​មើល​អ្វី​ពុំ​ឃើញ ។ ព​. ប្រ​. ទញ់​ទាល់គំនិត​ងងឹតឈឹង ។ ចេញមុខ ចេញ​ទែង​សម្ដែង​មុខ​ឲ្យ​គេ​ឃើញ ។ ចេញមុខ​ចេញ​មាត់ ចេញ​ទាំងមុខ​ទាំង​សម្ដី ។ ចែក​មុខ ចែក​ឲ្យ​ដោយ​មុខ ដោយឡែក​ពីគ្នា ។ ចំពោះមុខ ដែល​ប្រាកដ​នៅមុខ ។ ចំ​មុខ ត្រង់​ពីមុខ ។ ចាំ​មុខ មិន​ភ្លេចមុខ​គេ ។ ច្រើន​មុខ ច្រើនបែប​, ច្រើនយ៉ាង : ទំនិញ​ច្រើន​មុខ​, ម្ហូប​ច្រើន​មុខ ។ ជច់​មុខ ( ព​. ប្រ​. ) ចុះ​ទឹកមុខ​ឬ​ជ្រប់​មុខ​ហាក់ដូចជា​ជច់​ព្រោះ​គេ​បន្តុះបង្អាប់​ឬ​ស្ដីថា​ឲ្យ ។ ជូរ​មុខ ( ព​. ប្រ​. ) បញ្ចេញ​អាការ​ធ្វើ​មុខ​ស្ញូញ ព្រោះ​ធុញ​, ទ្រាន់ ។ ជ្រប់​មុខ ទម្លាក់​មុខជ្រប់ ។ ញាក់មុខ ឬ ញាក់មុខ​ញាក់​មាត់ កម្រើក​ចង្កា​ងើប​ងើយ​ខ្វិច​បន្តិច​ឡើង​ឬ​បិទមាត់​ផ្អឹប​កម្រើក​ចង្កា​ញាក់​ខ្វើក​ឡើងលើ ។ ដាក់​មុខ ឱន​មុខ​ចុះ​បន្តិច​ស្រពោនស្រពាប់​ព្រោះ​សេចក្ដី​អៀនខ្មាស​ឬ​ទញ់​តុះ : ដាក់​មុខជ្រប់ ។ នៅ​ទី​ចំពោះមុខ​, ផ្គើន​នៅមុខ : ស្ដី​ដាក់​មុខ​, ថា​ដាក់​មុខ ។ ដាច់​មុខ ផុត​អស់​មុខការ​, ផុត​នាទី​; ដាច់​នាទី​ឬ​មុខការ​ដោយឡែក ។ ដឹង​មុខ ដឹង​ដោយសារ​គេ​ប្រាប់ថា ឈ្មោះ​នេះ ឈ្មោះ​នោះ ដែលជា​សត្រូវ . . . ។ ដោយ​មុខ ដោយឡែក​, ដោយ​បែប​, ដោយ​យ៉ាង : កាន់ការ​ដោយ​មុខ​, យល់​ដោយ​មុខ ។ តូច​មុខ ឬ ទាប​មុខ ( ព​. ប្រ​. ) អាប់មុខ​, មិន​ពេញមុខ ។ ទទឹង​មុខ ( ព​. ប្រ​. ) នៅ​ទទឹង​ចំ​ពីមុខ ។ ទុក​មុខ​ឲ្យ ឬ ទុក​មុខ​ទុក​មាត់​ឲ្យ ទុក​នាទី​ឲ្យ​, ទុក​អំណាច​ឲ្យ​, យោគយល់ ។ ទើសមុខ ឬ ទើសមុខទើសមាត់ ( ព​. ប្រ​. ) ទើសទាល់​ដោយ​យល់មុខ​, ដោយ​ខ្លាចចិត្ត​ឬ​ដោយ​អៀនអន់​ព្រោះ​មាន​គេ​នៅមុខ​, នាំ​ឲ្យ​ធ្វើ​អ្វី​មិន​ស៊ប់ ។ ទៅមុខ ទៅ​ឯ​ទី​ខាងមុខ​, ទៅ​ឯកា​ល​ខាងមុខ ។ ធំ​មុខ ពេញមុខ ។ ធ្វើ​មុខក្រញូវ សម្ដែង​ទឹកមុខ​ឡើង​ក្រញូវ ។ ធ្វើ​មុខ​ធ្វើ​មាត់​ឲ្យ ញាក់មុខ​ញាក់​មាត់​ក្រមាច់​ក្រមើម​ឲ្យ ។ នៅមុខ ចំពោះមុខ ។ នាំមុខ ទៅ​ពី​ខាងមុខ​, នាំ​ឲ្យ​តាម ។ បិទមុខ ភ្ជិត​មិន​ឲ្យ​ឃើញ​មុខ​, មិន​ឲ្យ​ឃើញ​លំ​អាន ។ បោរមុខ ( ព​. ប្រ​. ) អៀនខ្មាស​មើលមុខ​គេ​មិន​ត្រង់​ហាក់ដូចជា​មុខ​បោរ​ឡើង : ស្ដី​ឲ្យ​បោរមុខ ។ បំបាក់មុខ ( ព​. ប្រ​. ) ធ្វើ​ឲ្យ​អាប់ឱន​ហាក់ដូចជា​ធ្វើ​មុខ​ឲ្យ​បាក់ ។ បំបាត់​មុខ ធ្វើ​ឲ្យ​បាត់​មិន​ឲ្យ​ឃើញ​មុខ​, គេច​លែង​ឲ្យ​ឃើញ​មុខ : ចង​បំបាត់​មុខ​, ដើរ​បំបាត់​មុខ ។ ពេញមុខ ( ព​. ប្រ​. ) ចេញមុខ​ពេញលេញ​មិន​រលឹបរល​, មានមុខ​មានឈ្មោះ​។ មានមុខ មានការ​របរ​ពេញទី​; មានកេរ្តិ៍ឈ្មោះ​, មាន​អ្នកធំ​អ្នកតូច​រាប់អាន​ច្រើន : មនុស្ស​មានមុខ​, អ្នក​មានមុខ ។ យកមុខ​, យកមុខ​យកឈ្មោះ ឬ យកមុខយកមាត់ ចេញមុខ​ខ្នះខ្នែង​កិច្ចការ​ម្ដងៗ​ឲ្យ​មានឈ្មោះ​ល្អ​, វាតអាទិ៍​ដណ្ដើម​មុខការ​ដែលជា​សាធារណៈ ឲ្យ​បាន​មកលើ​ខ្លួន​ចាត់ចែង​យកកេរ្តិ៍ឈ្មោះ ។ យល់មុខ យោគយល់​ដោយ​មុខ​, មិន​ប្រកាន់ទោស​ព្រោះ​យល់ថា​មានមុខ ។ យារមុខ ស្រុង​ស្លុយ​ខាងមុខ​ជាង​ខាងក្រោយ ។ ព​. ប្រ​. ងងុល​ចូល​មិន​ថយក្រោយ ។ យោងមុខ អន្ទង​នាំ​ផ្លូវ​ពីមុខ​, យោង​មិន​ឲ្យ​ឃ្លាត​ពីមុខ : ជិះសេះ​យោងមុខ​គោ​, អុំទូក​-​ង​យោងមុខ​ទូក​វ៉ែត ។ ស្មើមុខ ដែល​មានមុខ​មានឈ្មោះ​ស្មើគ្នា : មនុស្ស​ស្មើមុខ ។ ស្អប់​មុខ ស្អប់​មិន​ចង់ឃើញ​មុខ ។ អាប់មុខ អាប់ឱន​មិន​ពេញមុខ ។ ឯមុខ ខាងមុខ​, ខាងនាយ ។ល។ និង ។ល។