ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ថាមវន្ត​

(​ថា​ម៉ៈ​-​វ័ន​)

​គុណសព្ទ​

(​បា​.; សំ​. ​ស្ថា​មន៑​+​វន៑ ឬ —​វន្ត​) ដែលមាន​កម្លាំង​, ​ដែល​ប្រកបដោយ​សេចក្តី​ស្វាហាប់​
​ជន​ថាមវន្ត​, ​បុគ្គល​ថាមវន្ត​, ​អ្នកកីឡា​ថាមវន្ត ។​

​ថេយ្យសំវាស​

(​ថៃ យ៉ៈ ស័ង វ៉ាស​)

​នាមសព្ទ​

(​បា​.) ការ​លួចសំវាស គឺ​ការដែល​បុគ្គល​ជា​គ្រហស្ថ​ក្លែងខ្លួន​ធ្វើជា​សាមណេរ​ខ្លួនឯង​ហើយ ប្រកាសសេចក្តី​ឲ្យ​គេ​ដឹងថា​ខ្លួន​ជា​សាមណេរ​; ឬ​ការដែល​បុគ្គល​មាន​ភិក្ខុ​បំបួស​ខ្លួន​ឲ្យ​បានជា​សាមណេរ ហើយ​សាមណេរ​នោះ​ក្លែង​ធ្វើជា​ភិក្ខុ​; ឬក៏​ការដែល​បុគ្គល​ជា​គ្រហស្ថ​ក្លែងខ្លួន​ធ្វើជា​សាមណេរ​ខ្លួនឯង​ផង ថែមទាំង​ក្លែង​ធ្វើជា​ភិក្ខុ​ផង​ទៀត (​ម​. ​ព​. ​ថេយ្យសំវាសកៈ ទៀតផង​) ។​

​ទក្ខិណេយ្យសម្បទា​

(​ទ័ក​-​ខិ​-​ណៃ​-​យ៉ៈ​-​សាំ​-​ប៉ៈ​-​ទា​)

​នាមសព្ទ​

(​បា​.) ការ​ដល់​ព្រម ឬ​សម​ប្រកបដោយ​ទក្ខិណេយ្យបុគ្គល​, សម្បទា​របស់​ទក្ខិណេយ្យបុគ្គល​
​ការ​ឲ្យ​ទាន​ប្រកបដោយ​ទក្ខិណេយ្យសម្បទា​រមែង​បាន​ផល​ដ៏​ប្រសើរ​(​ព​.​ពុ​.) ។​

​ទទាស់ទទែង​

​កិរិយាវិសេសន៍​

​ដែល​នាំ​ឲ្យ​ទាស់​ទើស​ទែង​; ដែលនាំឱ្យ​ឈ្លោះប្រកែក​គ្នា​
​ដំណើរ​នេះ នាំ​ឲ្យ​ទទាស់ទទែង​ខ្លាំងណាស់ ។​

​ទន្តកម្ម​

(​ទ័ន​-​តៈ​-​កាំ​)

​នាមសព្ទ​

( បា​. ) កិច្ចការ​ខាង​ធ្មេញ​, មុខរបរ​ខាង​ធ្មេញ​; មុខរបរ​ខាង​ឆ្លាក់​ភ្លុក​រចនា​ធ្វើជា​វត្ថុ​ផ្សេងៗ​
​ទន្តកម្ម ជា​មុខការ​មួយ​មាន​ផលប្រយោជន៍​ច្រើន​, គួរ​ប្រកប​ទន្តកម្ម ។​