ដោយៈតារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តាំទៅអ្នកដែលមិនព្រមចេញពីតំបន់អង្គរដើម្បីរងចាំតថ្លៃចង់បានសំណងច្រើននិងដីធំថាតែពេ លវេលាមកដល់សំណងក៏គ្មានដែរសូម្បី១ សេន។

សម្តេចតេជោមានប្រសាសន៍ថាពេល នេះជាពេលដែលរាជរដ្ឋាភិបាលធ្វើការថ្នាក់ថ្នមអង្វរកដល់បងប្អូនឲ្យចាកចេ ញគឺខ្ញុំបានជួបផ្ទាល់ជាមួយបងប្អូនជិត ៤០០០ គ្រួសារ ។ ប៉ុន្តែនៅពេលវេលាមកដល់មួយសេនក៏មិនផ្ដល់អោយដែរ ។ សម្តេចបន្តថាដល់ពេលវេលាមួយហើយមិនទុកឱ្យអង្គរវត្តត្រូវបានដក ចេញពីបេតិកភណ្ឌពិភពលោកទេគឺច្បាស់ជាដកគ្រួសារនោះចេញតែម្ដង។

កុំសង្ឃឹមថាទុកមិនព្រមចាកចេញដើម្បីតថ្លៃដើម្បីបានសំណងច្រើនជាងហ្នឹងច្ដីធំជាងហ្នឹងឲ្យសោះ។សូមកុំចាញ់បោកគណបក្សនយោបាយណាឲ្យសោះ ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថានៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានៅព្រឹកថ្ងៃទី៣ ខែតុលានេះ៕