ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា​ឆ្នាំ ២០២២​នេះ នៅក្នុង​វត្ត​ភ្នៀ​ត​សិ​ម្ព​លិ ព្រះ​សិរី​កោសល សុំ សុខា ព្រះ​រាជាគណៈ​កិត្តិយស សមាជិក​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះ​វិន័យធរ​គណ​រាជធានី ភ្នំពេញ ព្រះគ្រូ​អនុគណ​ខណ្ឌ​កំបូល និង ជា​ចៅអធិការ​វត្ត​ភ្នៀ​ត​សិ​ម្ព​លិ បានរៀបចំ​ប្រគល់​គ្រឿងឧបភោគ បរិភោគ និង ទេយ្យទាន​មួយចំនួនធំ​ដែល​បាន​ពី​១៨ វត្ត​នៅ​ទូទាំង​ខណ្ឌ​កំបូល ជូន​ដល់​អនុសាខា​កាកបាទក្រហម​ខណ្ឌ​កំបូល ដើម្បី​រួម ចំណែក​ទ្រទ្រង់​សកម្មភាព​មនុស្ស​ធ៌​ម​របស់​កាកបាទក្រហម​ដើម្បី​ជួយ​ជនរងគ្រោះ​ក្នុង​មូលដ្ឋាន​ខណ្ឌ​។​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ​កំបូល បាន​អញ្ជើញ​ទទួល​អំណោយ​នេះ​ដោយ​​ផ្ទាល់​ ។

​អំណោយ​មាន អង្ករ​ចំនួន​១៨០០​គីឡូក្រាម​, មី​៥០​កេស​, ទឹក ត្រី​៥០​កេស​, ទឹកស៊ីអ៊ីវ​៥០​កេស​, ទឹក​សុទ្ធ ៥០​កេស​, ភេសជ្ជៈ​៥០​កេស , ស្ករស​១០០​គីឡូក្រាម​, ទឹកដោះគោ​១០០​កំប៉ុង​, បន្លុង​៦​ឈុត ព្រមទាំង​ថវិកា​ប្រាំបី​លាន​រៀល ។
​ក្រៅពី​ប្រគល់​គ្រឿងឧបភោគ បរិភោគ​ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​កំបូល ព្រះគ្រូ​ចៅអធិការ​វត្ត ក៏បាន ប្រគល់ជូន​សាលាសង្កាត់​ស្នោរ​នូវ អង្ករ ២០០ គីឡូក្រាម​, ភេសជ្ជៈ​ប្រាំ​កេស​, ទឹកបរិសុទ្ធ​ប្រាំ​កេស​, មី​ប្រាំ​កេស​, ទឹក ត្រី​ពីរ​យួរ​, ទឹក ស៊ី​អ៊ីវ​ពីរ​យួរ ព្រមទាំង​ថវិកា​មួយ​លាន​រៀល​ផងដែរ​៕​សរន / N