ទារក​៣​នាក់​ស្លាប់​និង​១០០​នាក់​បាត់​ខ្លួន​ក្នុងការ​លិច​នាវា​នៅ​សមុទ្រ​លី​ប៊ី​

3209
ចែករម្លែក

​ទារក​៣​នាក់​បាន​ស្លាប់​នៅ​សមុទ្រ​លី​ប៊ី កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មិថុនា​ខណៈដែល​មនុស្ស​១០០​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​ក្នុងការ​លិច​នាវា​ដឹក​ជនអន្តោប្រវេសន៍​​ចុងក្រោយ​បំផុត​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខណៈដែល​ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​ជនអន្តោប្រវេសន៍​ជិត​១២០​នាក់ បាន​ស្ថិតនៅលើ​នាវា​នោះ នៅពេល​វា​បាន​ជួប​គ្រោះថ្នាក់​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ទ្រី​ប៉ូ​លី​របស់​លី​ប៊ី ។ មនុស្ស​ចំនួន​១៦​នាក់ ត្រូវ​​បាន​សង្គ្រោះ​។ នេះ​បើ​យោងតាម​ពួក​អ្នក នៅរស់​ដែល​ត្រូវបាន​ជួយសង្គ្រោះ​។​

​ពួក​អ្នក​នៅរស់ ត្រូវបាន​ដឹក​ទៅកាន់​ទឹកដី​លី​ប៊ី​វិញ បន្ទាប់ពី​ពួកគេ​បានចេញ​ដំណើរ​តាម​នាវា​នោះ ពី​ទីក្រុង​ហ្កា​រ៉ា​បូល​លី នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ទ្រី​ប៉ូ​លី​។​

​ការ​លិច​នាវា​នេះ​បាន​កើតឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ចែករំលែក​ការទទួលខុសត្រូវ​ក្នុងការ​ផ្តល់​ការជួយ​ដល់​​ក្រុម​ជនអន្តោប្រវេសន៍​នៅ​ទូទាំង​ប្លុក​នេះ​(​តំបន់​នេះ​)​ទោះបី​ភាព​មាន​ភាពខុសគ្នា​ខ្លាំង​រវាង​ប្រទេស​ផ្សេងៗ​ទៀត​ក៏ដោយ​។​

​ប្រធាន​សហភាព​អឺរ៉ុប លោក Donald Tusk បាន​ព្រមាន​ថា គ្មាន​ការ​ធានាថា​វា​នឹង​ដំណើរការ​នោះទេ​ខណៈពេលដែល​ប្រទេស​បារាំង​និង​ប្រទេស​អូទ្រីស​បាន​​សម្រេចចិត្ត​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អំពី​មជ្ឈមណ្ឌល​ជួយ​ជនអន្តោប្រវេសន៍​នេះ​៕ដោយ:សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម