ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​តាមដាន​លើ​កិច្ចការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​។

​នាឱកាស​នោះ ក្រុមការងារ​ក៏បាន​ចុះ ពិនិត្យ​ផងដែរ​នូវ ផលប៉ះពាល់​ទៅលើ​សំណង់​ប្រាសាទ​ដោយសារ​កត្តា​ធម្មជាតិ និង​ពិភាក្សា​លើ​ការងារ​អភិវឌ្ឍន៍​ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ ក្រោយ​រង​នូវ​ឥទ្ធិពល​ព្យុះ​ណូ​រូ ។

​ក្រុមការងារ​ក៏បាន​ពិនិត្យ​និង​ពិភាក្សា​បច្ចេកទេស​លើ​ការងារ​អភិរក្ស​ប្រាសាទ​ឥដ្ឋ​នៅក្នុង​បរិវេណ​ប្រាសាទក្រចាប់​ព្រមទាំង​បញ្ហា​ទាក់ទង​នឹង​ការកំណត់​ទីតាំង​សាងសង់​ចំណត​ថ្មី​នៅ​ភាគ​ឥសាន​នៃ​ប្រាសាទធំ និង​រៀបចំ​ធ្វើ​ផ្លូវ​វង់​ទស្សនា​ថ្មី​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ សម្រាប់​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​៕​ V / N

រូបថតៈ ( ក្រសួងវប្បធម៌ )