ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ជាតិ ឆ្នាំ ២០២២ នៅថ្ងៃទី៣ តុលា នេះ ។

តាមការឲ្យដឹងពីលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូ ឡាំពិកកម្ពុជា បាននិយាយថាៈ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២២ និងកម្មវិធីអប់រំសុខភាព អាណាព្យបាល ក្នុងគោលបំណងផ្តល់ឱកាសឱ្យ កីឡាករ-កីឡាការិនី រាជធានី ខេត្ត បានជួបជុំគ្នា ប្រកួតប្រជែងកីឡាប៊ូល បាល់ទាត់ អត្តពលកម្ម ដើម្បីចែកអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មា ធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងដោយមានការចូលរួមពីតំណាងខេត្ត និងអង្គការនានា ចំនួន១៥ រម្លែកបទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ -កីឡាការិនី បញ្ញាខ្សោយ ជាពិសេស គឺលោកវេជ្ជបណ្ឌិត នឹងធ្វើការណែនាំអប់រំ ពីរបៀបថែទាំសុខភាព ក្នុងការរស់នៅប្រចាំថ្ងៃ របស់អាណាព្យាបាល និងប្អូនៗ ក្មួយៗ កីឡាករ កីឡាការិនី បញ្ញាខ្សោយផងដែរ ។

លោកបានបន្តថាៈ ការប្រកួតនេះ មាន ៩ រាជធានី ខេត្ត ចូលរួមក្នុងនោះមាន ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ និងអង្គការដើម្បីភាពញញឹមនៃកុមារ លើ ៣ វិញ្ញាសា ដូចជា កីឡាអត្តពលកម្មចម្ងាយ ៥០ ម៉ែត្រ បុរស-នារី ចម្ងាយ១០០ ម៉ែត្របុរស-នារី និងចម្ងាយ ២០០ ម៉ែត្រ បុរស-នារី កីឡាបាល់ទាត់ បុរស ៥ នាក់ម្ខាង និង កីឡាប៊ូល ១ នាក់ទល់ ១នាក់ និង ២ នាក់ទល់ ២នាក់ ។

លោក សែម សុខា បានមានប្រសាសន៍ថាៈ ការប្រកួត មិនមែនដើម្បីជ័យជម្នះតែម្យ៉ាង នោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួម សកម្មភាពក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិក ក្នុងតំបន់ និងពិភពលោក និងភាពរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិជនពិការ ក្នុងនោះ វិស័យកីឡាជនពិការ ក៏ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញលើកស្ទួយ ឥតឈប់ឈរ ។

លោកបានបន្តថាៈ ការប្រកួតនេះ ក៏ដើម្បីលើកកម្ពស់ស្ថេរភាព និងផ្តល់ឱកាសដល់ ក្រុមកីឡាករ-កីឡាការិនី មកពីតាមអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត បានជុំគ្នាបង្កើនទំនាក់ទំនងពីគ្នា និងក្នុងបុព្វហេតុជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ប្រចាំឆ្នាំ និងត្រៀមលក្ខណៈចូលរួម ការប្រកួតលក្ខណៈអន្តរជាតិនានាទៀតផង ។

លោកអនុប្រធាន បានបន្ថែមទៀតថាៈ ម៉្យាងវិញទៀត ដើម្បីកំណត់អាទិភាពយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងវិស័យពិការភាព ដើម្បីធ្វើការបន្ស៊ី បញ្ជ្រាប និងដាក់បញ្ចូលបញ្ហា ពិការភាព ទៅក្នុងគ្រប់វិស័យ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព នៃយុទ្ធសាស្ត្រ ទាំងឡាយ ទាំងក្នុងក្របខណ្ឌគោល នយោបាយជាតិ គាំពារសង្គម ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឬរបៀបវារៈ ឆ្នាំ២០៣០ ក៏បានប្តេជ្ញាចិត្តថា «មិនមាននរណាម្នាក់ ត្រូវបានទុកចោល»៕/V