​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ វា​ប្រហែល​ជា​ការប្រកួត Manchester Derby ប៉ុន្តែ​សម្រាប់ អៀ​លីង ហា​លែ​ន (Erling Haaland) វា​គ្រាន់តែ​ជា​ការប្រកួត​មួយ​ផ្សេងទៀត និង​ជា​ការ​បំបែក​កំណត់ត្រា​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ​។​

​គ្រាប់​បាល់​ទាំង​បី​របស់​គេ​ក្នុងការ​យកឈ្នះ ៦-៣ លើ​ក្រុម Manchester United នៅ​កីឡដ្ឋាន Etihad បាន​ធានា​ថា រូបគេ​បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់ Hat-trick បី​លើក​ជាប់ៗ​គ្នា​នៅ​ផ្ទះ​ក្នុង​ក្របខ័ណ្ឌ Premier League ។​

​កីឡាក​រវ័យ ២២ ឆ្នាំ​រូប​នេះ បាន​ស៊ាំ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​និង​ការ​ស៊ុត Hat-trick ពេក​រហូត​ដល់​ថ្នាក់​រូបគេ​ដាក់​ដៃ​លើ​ស្មា​មិត្ត​រួម​ក្រុម ហ្វីល ហ្វូ​ដិន (Phil Foden) ដោយ​មិន​ដឹង​ខ្លួន​ក្នុង​បទសម្ភាសន៍​ក្រោយ​ការប្រកួត​របស់​ពួកគេ ហើយ​និយាយ​លេងសើច​ថា ពួកគេ​អាច​មាន​គ្រាប់​បាល់​ជ័យជម្នះ​ម្នាក់​មួយ​បន្ទាប់​ពី​ខ្សែប្រយុទ្ធ​កើត​នៅ​ទីក្រុង​ស្តុក​ផ​ត (Stockport) រូប​នេះ​ក៏​រកបាន​បី​គ្រាប់​ទល់នឹង United ដែរ​។​

​អតីត​អ្នកចាំទី​របស់ United និង City លោក ភី​ត​ធឺ ស្មិ​កសែល (Peter Schmeichel) បាន​ប្រាប់​វិទ្យុ BBC Radio 5 Live ថា អ្នក​អាច “​ឃើញ​កីឡាករ​ផ្សេងៗ​គ្នា​នៅក្នុង​ខ្លួន​ហា​លែ​ន​” ហើយ​គាត់​ហាក់ដូចជា “​កំពូល​ខ្សែប្រយុទ្ធ​ទាំងអស់​ក្នុង​ខ្លួន​តែ​មួយ​”​។​

​លោកស្មិ​កសែល​បាន​បន្ថែមថា “​ផ្នែក​ដ៏​ធំ​បំផុត​របស់​ខ្សែប្រយុទ្ធ​ល្អ​គឺ​ការអត់ធ្មត់​។ ខ្ញុំ​បាន​លេង​ជាមួយ​ខ្សែប្រយុទ្ធ​ល្អ​បំផុត​មួយ​ចំនួន ហើយ​នៅពេល​ដែល​ពួកគេ​បាត់​ខ្លួន គឺជា​ពេល​ដែល​អ្នក​ពិតជា​ត្រូវ​ផ្តោតអារម្មណ៍​ឱ្យបាន​ខ្លាំង​មែនទែន​”​។​

“​គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ​, ហ្វី​លីព​ប៉ូ អ៊ី​ន​ហ្សា​គី (Filippo Inzaghi) នៅ​ពេល​ពួកគេ​បាត់​ខ្លួន ភ្លាមៗ​នោះ​ស្រាប់តែ​ពួកគេ​ទទួលបាន​ឱកាស​ស៊ុត​”​។​

“​នៅ​ពេល​អ្នក​ក្រឡេក​មើល​ហា​លែ​ន អ្នកឃើញ​កីឡាករ​ផ្សេងៗ​គ្នា​។ គ្រាប់​បាល់​ដូច​ស្លា​តាន់​និង​រ៉ូ​ណាល់ដូ​ក៏​នៅ​ទីនោះ​ដែរ​។ អ្នក​មើល​ឃើញ​ខ្សែប្រយុទ្ធ​កំពូលៗ​នៅក្នុង​មនុស្ស​តែ​ម្នាក់​”​។​

“​នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​មាន​គ្រោះថ្នាក់​។ គាត់​មាន​ប្រណិត​ភាព​ក្នុង​ការ​បាន​ឃើញ​ខ្សែប្រយុទ្ធ​កំពូលៗ​ជាច្រើនរូប ហើយ​ពួកគេ​ទាំងអស់​ត្រូវបាន​រួម​បញ្ចូល​ទៅក្នុង​កីឡាករ​តែ​ម្នាក់​”​។​

​ឥឡូវនេះ ហា​លែ​ន​រកបាន ១៤ គ្រាប់​ពី​ការប្រកួត Premier League របស់​គេ​ចំនួន ៨ ដង ដែល​ច្រើន​ជាង​ទ្វេដង​នៃ​គ្រាប់​បាល់​សរុប​របស់ ហា​រី ខេន (Harry Kane) ដែល​ឈរ​នៅ​លេខ ២ ក្នុង​បញ្ជី​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​៕

ហា​លែ​ន​(កណ្តាល)ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ជំនួប​ទល់នឹង Man U កាលពី​ថ្ងៃអាទិត្យ​