ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: អាជ្ញាធរដែនដីនិងសមត្ថកិច្ចជំនាញនៃខេត្តបន្ទាយមានជ័យបានទទួលស្គាល់និងកោតសរសើរ ចំពោះទឹកចិត្តពុទ្ធបរិស័ទថា ទោះក្នុងអំឡុងនិងក្រោយវិបត្តិសាកលនៃការរីករាលដាលជម្ងឺកូវីដ១៩ ក៏បច្ច័យ ទេយ្យទានដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជននានាដែលជឿជាក់លើ ហើយបន្តលើកកម្ពស់ព្រះពុទ្ធសាសនាក៏នៅតែផុលផុស រឹងមាំនៅឡើយ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់រស្មីកម្ពុជា នាពេលរៀបចំពិធីសម្ភោធឆ្លងសម្ធិផលនានានៅវត្តធម្មសាមគ្គីពង្រភូមិពង្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណកាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០២២ ថា សទ្ធារបស់ពុទ្ធបរិស័ទចំពោះព្រះពុទ្ធសាសនានៅតែមានជាបន្តបន្ទាប់ ។

នាឱកាសនោះ លោកអ៊ុ រាត្រី ក៏បានសម្តែងនូវ កោតសរសើរនិងថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការដឹកនាំ កៀរគរការកសាងរបស់ព្រះតេជគុណចៅអធិការវត្ត, ព្រះគ្រូ ទន់ សុមនា សប្បុរសជន ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស ដែលបានរួមស្រុះស្រួល សាមគ្គីគ្នា មានសទ្ធាជ្រះថ្លាចំណាយទ្រព្យធនផ្ទាល់ខ្លួនយ៉ាងច្រើនបង្កើតបានជាសមិទ្ធផលនានាជាច្រើនក្នុងវត្តនេះ។

នាឱកាសនោះគណ:អធិបតីក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនប័ណ្ណសរសើរ លិខិតសរសើរនិងបានថ្លែងអំណរគុណនិងមានការចែកជូនអំណោយ ដល់តាជី យាយជីចំនួន ផងដែរ ៕