ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈ កម្មាធិកា រកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិកា រ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថាៈ ការប្រកាសសម្រួលភារកិច្ច និងតែងតាំង មន្ត្រី គណបក្សរាជធានីភ្នំពេញ ធ្វើឡើងដើម្បីពង្រឹងបក្សឱ្យ បានរឹងមាំ និងកាន់តែមាន ប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យ ជម្នះ ឱ្យបាននៅពេលបោះឆ្នោត ឆ្នាំ២០២៣ ខាងមុខ។

លោក ឃួង ស្រេង បានលើកឡើងបែបនេះ កាលពីល្ងាចថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាសសម្រួលភារកិច្ច និង តែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងបក្សខណ្ឌ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

ក្នុងពិធីនោះ ត្រូវបានប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រី គណបក្សរាជធានីភ្នំពេញ ជាច្រើនរូប ដោយមន្ត្រីខ្លះ ត្រូវបាន តែងតាំងជាសមាជិក គណៈកម្មាធិកា រគណបក្សរាជធានី និងជាសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ។ ចំណែកប្រធានគណៈកម្មាធិកា រ គណបក្ស ប្រជាជនកម្ពុជា ខណ្ឌចំនួន៨ ក៏ត្រូវបានផ្ទេរ និងផ្លាស់ប្តូរ ផងដែរ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈការប្រកាសសម្រួល ភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ នៅពេល នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបក្ស ឱ្យបានរឹងមាំ និងកាន់តែមានប្រសិទ្ធភាពការងារ លើការដឹកនាំ។

លោកស្នើមន្ត្រីរបស់គណបក្សប្រជាជនទាំងអស់ ធ្វើការងារឱ្យ បានល្អ ធ្វើយ៉ាងណា ដណ្ដើមជ័យជម្នះ ឱ្យបាននៅពេលបោះ ឆ្នោត នៅឆ្នាំ២០២៣ ។

លោក ឃួង ស្រេង បានបន្តថាៈ អនុវត្តតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបក្ស មន្ត្រីបក្សមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុក ដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការចុះត្រួតពិនិត្យ ល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់ នៅតាមមូលដ្ឋានរបស់ ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានទំនុកចិត្ត និងរស់នៅជា មួយនឹងច្បាប់។

លោក ឃួង ស្រេង បានបន្តទៀតថាៈ ចំពោះកម្មករ បើពួកគាត់ មានបញ្ហា យើងត្រូវចុះ និងដោះស្រាយជូន ពួកគាត់ភ្លាម សំខាន់ធ្វើយ៉ាងណា ឱ្យពួកគាត់មានទំនុកចិត្តមកលើយើង។

លោក ឃួង ស្រេង ក៏បានស្នើឱ្យប្រធានគណៈកម្មាធិកា រគណ បក្ស ខណ្ឌទាំង១៤ ត្រូវការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ពោលគឺ ប្រជាជនមានបញ្ហាប្រឈម ត្រូវដោះស្រាយជូន ឱ្យបានល្អ និងជាអ្នកការពារ ដោយស្របច្បាប់ជូនពួកគាត់។ បន្ថែមពីនេះ ត្រូវការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសនៅពេលមាន បុណ្យជាតិធំៗ ខណៈដែលពួកគាត់ ទៅស្រុកកំណើត ឬទៅដើរលេងកម្សាន្ត ដើម្បីយើងមានគុណ សម្បត្តិល្អ នៅពេលបោះឆ្នោត ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើង ពីវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយពេញមួយជីវិតសម្តេច បានលះបង់សព្វបែបយ៉ាង ដើម្បីប្រទេសជាតិ រហូតនាំប្រទេសជាតិមួយនេះ មានសន្តិភាព និងការអភិវឌ្ឍ រីកចំរើន លើគ្រប់វិស័យ ។ ដូច្នេះលោកស្នើឱ្យ មន្ត្រីបក្សយើងទាំងអស់ ត្រូវរួមគ្នារក្សាសន្តិភាព ដែលរកមក ដោយលំបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង់៕/V