ដោយ: សៅវ៉ាន់ឌី/ព្រះវិហារ៖ កាលពីរសៀលថ្ងៃទី៣ ខែតុលាឆ្នាំ២០២២ សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បាននាំយកអំណោយជូនស្ត្រីក្រីក្រនៅភូមិភារកិច្ចសង្កាត់​ ប៉ាលហាល ក្រុងព្រះវិហារ ។

លោក សេង ពិសិដ្ឋ ប្រធានផ្នែកព័ត៌មានប្រតិកម្មរហ័សសាខាសមាគមតំណាងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគម បានដឹកនាំក្រុមការងារ នាំយកអំណោយពីព្រះគ្រូ នាត សុផានិត ព្រះរាជាគណៈគណៈមហានិកាយនិងជាព្រះវិន័យធរសាលាអនុគណស្រុកសង្គមថ្មីបានអំណោយយកទៅជូនដល់ស្ត្រី ឈ្មោះ សុខ ហ៊ិន អាយុ៧១ឆ្នាំត្រូវជាម្តាយសមាជិកក្រុមការងារ ហើយក៏បានបន្តទៅសួរសុខទុកម្តាយរបស់សមាជិកម្នាក់ទៀតដែលគាត់មានជំងឺប្រចាំកាយ។អំណោយរួមមាន៖ អង្ក ទឹកស៊ីអ៊ីវ ទឹកត្រី ប្រេងឆា ប៊ីចេង ខ្ទឹមសរ ស្កស ត្រីខ សារុងនិងថវិកាមួយចំនួន៕សរន / N