ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកទី០៤ ខែតុលាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិ បតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិក អាស៊ី (OCA)លើកទី៤១ដែលប្រារព្ធធ្វើឡើ ងនៅសណ្ឋាគារសុខារាជធានីភ្នំពេញ ។

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីគឺ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូ ឡាំពិកអាស៊ីហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។មហាសន្និបាតក្រុមប្រឹក្សាអូឡាំ ពិកអាស៊ីដែលធ្វើឡើងមានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦ រូបមកពី ៥៥ ប្រទេសជុំវិញពិភពលោក។ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ីចំនួន៤៥ប្រទេសព្រមទាំងប្រទេសចលនា អូឡាំពិកអន្តរជាតិចូលរួមសង្កេតការណ៍ប្រ មាណ១០ ប្រទេសទៀត។ ក្រៅពីនោះក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូ ឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។

ដើមឡើយមហាសន្និបាតក្រុមប្រឹក្សាអូឡាំ ពិកអាស៊ីលើកទី ៤១នេះគ្រោងធ្វើឡើងនៅប្រទេសចិនប៉ុន្តែដោយសារការពន្យាពេលនៃព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២២ នៅ ចិនត្រូវបានលើកពេលទៅឆ្នាំ ២០២៣ទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ីផ្តល់សិទ្ធិជូនកម្ពុ ជារៀបចំធ្វើម្ចាស់ផ្ទះ។

ការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សា អូឡាំពិកអាស៊ីនេះគឺជាឱកាសដ៏កម្រមួយសម្រាប់កម្ពុជាក្នុងស្វះស្វែងរកការគាំទ្រឱ្យបានពេញលេញពីអន្តរជាតិទៅលើនយោ បាយកីឡារបស់កម្ពុជាដែលកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្កេមលើក ទី១២ឆ្នាំ ២០២៣និងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ។ ការធ្វើម្ចាស់ផ្ទះមហា សន្និបាតនេះកម្ពុជានឹងទទួលបានផលប្រ យោជន៍ជាច្រើនពីសហគមន៍អន្តរជាតិដូចជាការជួយផ្សព្វផ្សាយពីកម្ពុជាតាមបណ្តា ញសារព័ត៌មានអន្តរជាតិទៅកាន់ពិភពលោ ក។បន្ថែមពីលើនោះព្រឹត្តិការណ៍នេះក៏នឹងផ្តល់ភាពងាយស្រួលក្នុងការទាក់ទងគ្នារវា ងសហព័ន្ធកីឡាជាតិកម្ពុជាជាមួយសហព័ន្ធកីឡាអន្តរជាតិចលនាអូឡាំពិកអន្តរជាតិក្នុងគោ លបំណងជួយពង្រឹងការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជា។ជាពិសេសជំរុញបន្ថែមដល់ចលនាកីឡាពិភពលោកមើលឃើញពីសក្តានុពលរបស់កម្ពុជា។

សូមបញ្ជាក់ថាក្រុមប្រឹក្សាអូឡាំពិកអាស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៨២នៅទីក្រុងNew Delhi ប្រទេស ឥណ្ឌា។បច្ចុប្បន្នមានទីស្នាក់ការធំនៅប្រទេ សគុយវ៉ែតដឹកនាំដោយប្រធានស្ដីទីគឺលោ ក Raja Randhil Singh ជាជនជាតិឥណ្ឌាក្រោយពីព្រះអង្គម្ចាស់ Sheikh Ahmad Al Fahad Al Sabah បានលា លែងពីតំណែងនៅឆ្នាំ ២០១៩។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមានសមាជិកជាគណៈកម្មាធិការជាតិអូឡាំពិកចំនួន៤៥ ប្រ រទេសក្នុងទ្វីបអាស៊ីក្នុងនោះក៏មានគណៈកម្ មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចូលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឆ្នាំ១៩៩៤៕