ដោយៈ​ប​.​ជ័យ / បន្ទាយមានជ័យ​៖​ ថ្ងៃទី​៣-៤​ខែតុលា​ឆ្នាំ​២០២២​នេះ​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការឯកភាព​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បានធ្វើ​សកម្មភាព​សម្រុក​ទៅ​ទប់​ទំនប់​អូរ​ខៃ​ដន​និង​កាយ​បើកមុខ​ទឹក ចំណុច​សំខាន់ៗ​មួយ​ចំ​នួ​ដើម្បី​បញ្ចៀស​ការបាក់​ទំនប់​ជន់​លិច​លំនៅឋាន លិច​ផ្លូវ​រថភ្លើង និង​ផ្លូវជាតិ​លេខ​៥ ។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​និង​ប្រធាន​គណ​:​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ក្រុង​បានឱ្យដឹងថា សកម្មភាព​ឆ្លើយតប​គ្រាអាសន្ន​នោះ មានការ​ចូលរួម​ដោយ​ដោយ​លោក ប៉ាន់ ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ទទួលដោះស្រាយ​ដីធ្លី​នៅ​ស្រុក​ម៉ាឡៃ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន​មេបញ្ជាការ​តំបន់ ប្រតិបត្តិការ សឹក​រង​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា​ប្រធានការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេ​បញ្ជា​រការ​ប្រចាំ​ទិស​ទី​១ ភូមិភាគ​៥ ផងដែរ​ដែល​បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​និង​គ្រឿងចក្រ ។​

​សកម្មភាព​នោះ​កើតឡើង​នៅពេល​ជំនន់​ទឹកភ្លៀង​និង​ទឹកជំនន់​ក្នុងភូមិ​សាស្ត្រ​និង​ពី​ប្រទេស​ថៃ​បាន​វាយលុក​ចូល​អូរជ្រៅ​ជា​អូរ​ព្រំដែន​កម្ពុជា ថៃ ប៉ែក​ខាងត្បូង​ក្រុង​និង​ច្រាល​ចូល​អាង​អូរ​ខៃ​ដន​ដែន​
​នៅ​មួយផ្នែក​នា​ប៉ុន្មាន​ថ្ងៃនេះ ហើយ​គម្រាមកំហែង​បាក់​ទំនប់​អាង​ដូច​ដែលមាន​ស្ទើរ​រាល់​ឆ្នាំ ៕​សរន​-PC